22 ខ្ញុំមិនដែលសុំឲ្យអស់លោកយករបស់អ្វីមួយមកឲ្យខ្ញុំឬយកប្រាក់របស់អស់លោកមកជួយខ្ញុំឡើយ។
23 ខ្ញុំមិនដែលសុំអស់លោកជួយខ្ញុំឲ្យរួចផុតពីកណ្ដាប់ដៃរបស់បច្ចាមិត្តឬក៏សុំឲ្យលោះខ្ញុំពីកណ្ដាប់ដៃរបស់មនុស្សឃោរឃៅដែរ។
24 សូមប្រៀនប្រដៅខ្ញុំផង នោះខ្ញុំនឹងនៅស្ងៀមសូមប្រាប់ខ្ញុំផង តើខ្ញុំធ្វើខុសត្រង់ណា?
25 បើអស់លោកត្រឹមត្រូវមែន ខ្ញុំសុខចិត្តទទួលតែពាក្យដែលអស់លោកស្ដីបន្ទោសនោះមិនសមហេតុសមផលទេ។
26 ពាក្យដែលខ្ញុំនិយាយនេះតើអស់លោកចង់បន្ទោសកន្លែងណាតើអស់លោកយល់ថាពាក្យសម្ដីរបស់មនុស្សអស់សង្ឃឹម ឥតបានការឬ?
27 អស់លោកហ៊ានដល់ទៅចាប់ឆ្នោតយកក្មេងកំព្រាហើយសូម្បីតែមិត្តសម្លាញ់ក៏អស់លោកមិនញញើតនឹងលក់ដែរ។
28 ឥឡូវនេះ ចូរបែរមកមើលមុខខ្ញុំឲ្យចំតើខ្ញុំនិយាយបំផ្លើសត្រង់ណា?