យ៉ូប 6:23-29 KHSV

23 ខ្ញុំ​មិន​ដែល​សុំ​អស់​លោក​ជួយ​ខ្ញុំឲ្យ​រួច​ផុត​ពី​កណ្ដាប់​ដៃ​របស់​បច្ចា‌មិត្តឬ​ក៏​សុំ​ឲ្យ​លោះ​ខ្ញុំ​ពី​កណ្ដាប់​ដៃរបស់​មនុស្ស​ឃោរ‌ឃៅ​ដែរ។

24 សូម​ប្រៀន‌ប្រដៅ​ខ្ញុំ​ផង នោះ​ខ្ញុំ​នឹង​នៅ​ស្ងៀមសូម​ប្រាប់​ខ្ញុំ​ផង តើ​ខ្ញុំ​ធ្វើ​ខុស​ត្រង់​ណា?

25 បើ​អស់​លោក​ត្រឹម​ត្រូវ​មែន ខ្ញុំ​សុខ​ចិត្ត​ទទួលតែ​ពាក្យ​ដែល​អស់​លោក​ស្ដី​បន្ទោស​នោះមិន​សម​ហេតុ​សម​ផល​ទេ។

26 ពាក្យ​ដែល​ខ្ញុំ​និយាយ​នេះតើ​អស់​លោក​ចង់​បន្ទោស​កន្លែង​ណាតើ​អស់​លោក​យល់​ថា​ពាក្យ​សម្ដី​របស់មនុស្ស​អស់​សង្ឃឹម ឥត​បាន​ការ​ឬ?

27 អស់​លោក​ហ៊ាន​ដល់​ទៅ​ចាប់​ឆ្នោត​យក​ក្មេង​កំព្រាហើយ​សូម្បី​តែ​មិត្ត​សម្លាញ់ក៏​អស់​លោក​មិន​ញញើត​នឹង​លក់​ដែរ។

28 ឥឡូវ​នេះ ចូរ​បែរ​មក​មើល​មុខ​ខ្ញុំ​ឲ្យ​ចំតើ​ខ្ញុំ​និយាយ​បំផ្លើស​ត្រង់​ណា?

29 ខ្ញុំ​សូម​អង្វរ​ទៅ​ចុះ កុំ​ចោទ​ខ្ញុំ​ជ្រុល​ពេកហើយ​ក៏​កុំ​អយុត្តិធម៌​បែប​នេះ​ដែរកុំ​ចោទ​ខ្ញុំ​ជ្រុល​ពេក ខ្ញុំ​គ្មាន​កំហុស​អ្វី​សោះ។