យ៉ូប 7:11-17 KHSV

11 ហេតុ​នេះ ទូលបង្គំ​មិន​អាច​នៅ​ស្ងៀម​បាន​ឡើយទូលបង្គំ​ត្រូវ​តែ​និយាយ​នៅ​ពេល​ពិបាក​ចិត្តទូលបង្គំ​នឹង​ត្អូញ‌ត្អែរ​នៅ​ពេល​តាន‌តឹង​ក្នុង​ឱរា។

12 តើ​ទូលបង្គំ​ជា​សមុទ្រ ឬ​ជា​សត្វ​ដ៏​សំបើមដែល​រស់​នៅ​ក្នុង​សមុទ្រ​ឬបាន​ជា​ព្រះ‌អង្គ​ដាក់​អ្នក​យាម‌ល្បាតនៅ​ជុំ‌វិញ​ទូលបង្គំ​បែប​នេះ?

13 ទូលបង្គំ​នឹក​ថា “បើ​ខ្ញុំ​ចូល​ដំណេកនោះ​ខ្ញុំ​បាន​ល្ហែ រួច​ផុត​ពី​ការ​ឈឺ​ចាប់”

14 ប៉ុន្តែ ព្រះ‌អង្គ​ធ្វើ​ឲ្យ​ទូលបង្គំ​ភ័យ​តក់‌ស្លុតដោយ​យល់​សប្ដិ​អាក្រក់ព្រះ‌អង្គ​ធ្វើ​ឲ្យ​ទូលបង្គំ​ញ័រ​រន្ធត់ដោយ​ឃើញ​សុបិន​និមិត្ត​មិន​ល្អ។

15 ទូលបង្គំ​ចង់​អត់​ដង្ហើម​ស្លាប់ជា​ជាង​រស់​ក្នុង​រូប​កាយ​ដែល​សល់​តែ​ឆ្អឹង​នេះ!

16 ទូលបង្គំ​ឆ្អែត​ចិត្ត​ណាស់ទូលបង្គំ​មិន​ចង់​រស់​រហូត​ទេសូម​ទុក​ទូលបង្គំ​ឲ្យ​នៅ​តែ​ឯងដ្បិត​ជីវិត​របស់​ទូលបង្គំ​គ្មាន​ន័យ​អ្វី​សោះ។

17 តើ​មនុស្ស​លោក​ជា​អ្វីបាន​ជា​ព្រះ‌អង្គ​យក​ព្រះ‌ហឫទ័យ​ទុក​ដាក់​នឹង​គេហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​នឹក​គិត​ដល់​គេយ៉ាង​ខ្លាំង​ដូច្នេះ?