យ៉ូប 8 KHSV

ប្រសាសន៍​របស់​លោក​ប៊ីល‌ដាដ: កំហុស​តែងតែ​នាំ​មក​នូវ​ទុក្ខ​ទោស

1 លោក​ប៊ីល‌ដាដ ជា​អ្នក​ស្រុក​ស៊ូអាមាន​ប្រសាសន៍​ថា៖

2 «តើ​លោក​នៅ​តែ​មាន​ប្រសាសន៍​បែប​នេះដល់​កាល​ណា?តើ​លោក​បញ្ចេញ​ពាក្យ​សម្ដីដូច​ខ្យល់​កំបុត​ត្បូង​ដល់​កាល​ណា​ទៀត?

3 តើ​ព្រះ‌ជាម្ចាស់​បង្ខូច​យុត្តិធម៌​ឬតើ​ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព​ខ្ពង់‌ខ្ពស់​បំផុតបង្ខូច​សេចក្ដី​សុចរិត​ឬ?

4 ប្រសិន​បើ​កូន​ប្រុស​របស់​លោក​ប្រព្រឹត្តអំពើ​បាប​ទាស់​នឹង​ព្រះ‌ហឫទ័យ​របស់​ព្រះ‌អង្គព្រះ‌អង្គ​ដាក់​ទោស​ពួក​គេតាម​កំហុស​ដែល​ខ្លួន​បាន​ប្រព្រឹត្ត។

5 ចំណែក​ឯ​លោក​វិញ បើ​លោក​ស្វែង​រក​ព្រះ‌អង្គបើ​លោក​អង្វរ​ករ​ព្រះ​ដ៏​មាន​ឫទ្ធា‌នុភាពខ្ពង់‌ខ្ពស់​បំផុត

6 បើ​លោក​ពិត​ជា​ត្រឹម​ត្រូវ និង​ទៀង​ត្រង់​មែនព្រះ‌អង្គ​មុខ​ជា​ជួយ​លោកហើយ​ស្ដារ​ស្ថាន‌ភាព​របស់​លោកឲ្យ​បាន​យុត្តិធម៌​ដូច​ដើម​ឡើង​វិញ។

7 អ្វីៗ​ដែល​លោក​ធ្លាប់​មាន​ពី​មុនហាក់​ដូច​ជា​បន្តិច‌បន្តួច​ប៉ុណ្ណោះដ្បិត​អ្វីៗ​ដែល​ព្រះ‌អង្គ​ប្រទាន​នៅ​ពេល​ខាង​មុខមាន​ចំនួន​ច្រើន​លើស​នោះ​ទៅ​ទៀត។

8 ហេតុ​នេះ សូម​សាក​សួរ​ចាស់​ទុំ​នៅ​ជំនាន់​មុនហើយ​រំពឹង​គិត​អំពី​បទ​ពិសោធដែល​ដូនតា​របស់​លោក​រក​ឃើញ

9 ដ្បិត​យើង​ជា​មនុស្ស​ទើប​នឹង​ដឹង​ក្ដីយើង​មិន​ដឹង​អ្វី​ទាំង​អស់អាយុ​ជីវិត​របស់​យើង​នៅ​លើ​ផែនដី​នេះប្រៀប​ដូច​ជា​ស្រមោល។

10 សូម​ទុក​ឲ្យ​ចាស់​ទុំ​ប្រៀន‌ប្រដៅ​លោក​ចុះចាស់​ទុំ​នឹង​ប្រាប់​ឲ្យ​លោក​ជ្រាបនូវ​អ្វីៗ​ដែល​ពួក​លោក​ធ្លាប់​ដឹង។

11 តើ​ដើម​ត្រែង​អាច​ដុះ​នៅ​ក្រៅ​ត្រពាំងហើយ​ដើម​កក់​អាច​ដុះ​នៅ​កន្លែងដែល​គ្មាន​ទឹក​បាន​ឬ?

12 បើ​មិន​ដូច្នោះ​ទេ ពេល​វា​នៅ​ខៀវ​ខ្ចីទោះ​បី​គ្មាន​នរណា​កាត់​ក៏​ដោយក៏​វា​ក្រៀម​ស្ងួតមុន​តិណ‌ជាតិ​ទាំង​ប៉ុន្មាន​ទៅ​ទៀត។

13 រីឯ​អស់​អ្នក​ដែល​បំភ្លេច​ព្រះ‌ជាម្ចាស់ក៏​ធ្លាក់​ខ្លួន​ដូច្នោះ​ដែរសេចក្ដី​សង្ឃឹម​របស់​មនុស្ស​ទមិឡនឹង​រលាយ​សូន្យ។

14 បង្អែក​របស់​គេ​ត្រូវ​បាក់អ្វីៗ​ដែល​គេ​ទុក​ចិត្តប្រៀប​ដូច​ជា​សំបុក​ពីង‌ពាង។

15 គេ​ផ្អែក​លើ​ផ្ទះ​របស់​ខ្លួន តែ​ផ្ទះ​រលំគេ​ខំ​ប្រឹង​តោង​ផ្ទះតែ​ផ្ទះ​មិន​នៅ​ស្ថិត‌ស្ថេរ​ឡើយ។

16 គេ​ប្រៀប​បាន​នឹង​រុក្ខ‌ជាតិ​ដ៏​រឹង‌មាំព្រោះ​សម្បូណ៌​កម្ដៅ​ថ្ងៃហើយ​បែក​មែក​សាខា​ពាស‌ពេញ​ឧទ្យាន។

17 ឫស​របស់​គេ​ចាក់​ស្រេះ​ទៅ​ក្នុង​ដី​ដែល​មាន​ថ្មហើយ​រុក​ទៅ​ដល់​ផ្ទាំង​សិលា។

18 ប៉ុន្តែ ពេល​ណា​គេ​ត្រូវ​រំលើង​ចេញ​ពី​កន្លែងរបស់​ខ្លួន​ហើយ​នោះសូម្បី​តែ​ញាតិ‌សន្ដាន ក៏​លែង​រាប់​រក​គេ​ទៀត​ដែរ!

19 មនុស្ស​ទមិឡ​រមែង​ទទួល​ផល​បែប​នេះហើយ​មាន​អ្នក​ផ្សេង​ទទួល​កន្លែង​ជំនួស​គេ។

20 ព្រះ‌ជាម្ចាស់​មិន​បោះ​បង់​ចោលមនុស្ស​គ្មាន​កំហុស​ឡើយហើយ​ព្រះ‌អង្គ​ក៏​មិន​ពង្រឹង​អំណាច​របស់អស់​អ្នក​ដែល​ប្រព្រឹត្ត​អំពើ​អាក្រក់​ដែរ។

21 បន្តិច​ទៀត ព្រះ‌អង្គ​នឹង​ប្រទាន​ឲ្យ​លោកសើច​សប្បាយ​ឡើង​វិញហើយ​ឲ្យ​លោក​បន្លឺ​សំឡេង​ដោយ​អំណរ។

22 អស់​អ្នក​ដែល​ស្អប់​លោក​នឹង​ត្រូវ​អាម៉ាស់ហើយ​លំ‌នៅ​របស់​មនុស្ស​អាក្រក់​នឹងរលាយ​សូន្យ»។

ជំពូក

1 2 3 4 5 6 7 8 9 10 11 12 13 14 15 16 17 18 19 20 21 22 23 24 25 26 27 28 29 30 31 32 33 34 35 36 37 38 39 40 41 42