1 លោកប៊ីលដាដ ជាអ្នកស្រុកស៊ូអាមានប្រសាសន៍ថា៖
2 «តើលោកនៅតែមានប្រសាសន៍បែបនេះដល់កាលណា?តើលោកបញ្ចេញពាក្យសម្ដីដូចខ្យល់កំបុតត្បូងដល់កាលណាទៀត?
3 តើព្រះជាម្ចាស់បង្ខូចយុត្តិធម៌ឬតើព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុតបង្ខូចសេចក្ដីសុចរិតឬ?
4 ប្រសិនបើកូនប្រុសរបស់លោកប្រព្រឹត្តអំពើបាបទាស់នឹងព្រះហឫទ័យរបស់ព្រះអង្គព្រះអង្គដាក់ទោសពួកគេតាមកំហុសដែលខ្លួនបានប្រព្រឹត្ត។
5 ចំណែកឯលោកវិញ បើលោកស្វែងរកព្រះអង្គបើលោកអង្វរករព្រះដ៏មានឫទ្ធានុភាពខ្ពង់ខ្ពស់បំផុត