6 បើលោកពិតជាត្រឹមត្រូវ និងទៀងត្រង់មែនព្រះអង្គមុខជាជួយលោកហើយស្ដារស្ថានភាពរបស់លោកឲ្យបានយុត្តិធម៌ដូចដើមឡើងវិញ។
7 អ្វីៗដែលលោកធ្លាប់មានពីមុនហាក់ដូចជាបន្តិចបន្តួចប៉ុណ្ណោះដ្បិតអ្វីៗដែលព្រះអង្គប្រទាននៅពេលខាងមុខមានចំនួនច្រើនលើសនោះទៅទៀត។
8 ហេតុនេះ សូមសាកសួរចាស់ទុំនៅជំនាន់មុនហើយរំពឹងគិតអំពីបទពិសោធដែលដូនតារបស់លោករកឃើញ
9 ដ្បិតយើងជាមនុស្សទើបនឹងដឹងក្ដីយើងមិនដឹងអ្វីទាំងអស់អាយុជីវិតរបស់យើងនៅលើផែនដីនេះប្រៀបដូចជាស្រមោល។
10 សូមទុកឲ្យចាស់ទុំប្រៀនប្រដៅលោកចុះចាស់ទុំនឹងប្រាប់ឲ្យលោកជ្រាបនូវអ្វីៗដែលពួកលោកធ្លាប់ដឹង។
11 តើដើមត្រែងអាចដុះនៅក្រៅត្រពាំងហើយដើមកក់អាចដុះនៅកន្លែងដែលគ្មានទឹកបានឬ?
12 បើមិនដូច្នោះទេ ពេលវានៅខៀវខ្ចីទោះបីគ្មាននរណាកាត់ក៏ដោយក៏វាក្រៀមស្ងួតមុនតិណជាតិទាំងប៉ុន្មានទៅទៀត។