យ៉ូប 9:20-26 KHSV

20 ទោះ​បី​ខ្ញុំ​សុចរិត​ក្ដីក៏​ពាក្យ​សម្ដី​របស់​ខ្ញុំ​ដាក់​ទោស​ខ្ញុំទោះ​បី​ខ្ញុំ​ស្លូត​ត្រង់​ក្ដីក៏​ពាក្យ​សម្ដី​របស់​ខ្ញុំ​ឲ្យ​ខ្ញុំ​ខុស​ដែរ។

21 តើ​ខ្ញុំ​ពិត​ជា​មនុស្ស​ស្លូត​ត្រង់​មែន​ឬ?ទេ ខ្ញុំ​មិន​ប្រាកដ​ថា​ខ្លួន​ខ្ញុំ​ស្លូត​ត្រង់​ទេ!ខ្ញុំ​ឆ្អែត​ចិត្ត​នឹង​ជីវិត​របស់​ខ្ញុំ​ណាស់។

22 ណ្ហើយ បណ្ដោយ​តាម​ដំណើរ​ទៅ​ចុះ!ហេតុ​នេះ​ហើយ​បាន​ជា​ខ្ញុំ​ពោល​ថា“ព្រះ‌អង្គ​ប្រហារ ទាំង​មនុស្ស​ស្លូត​ត្រង់ទាំង​មនុស្ស​អាក្រក់”។

23 ពេល​មាន​មហន្ត‌រាយ​អ្វី​មួយ​កើត​ឡើង​បណ្ដាលឲ្យ​មនុស្ស​ស្លូត​ត្រង់​ស្លាប់​ភ្លាមៗ​នោះព្រះ‌អង្គ​សើច​ចំអក​ឲ្យ​គេនៅ​ពេល​ដែល​គេ​វេទនា។

24 ផែនដី​ធ្លាក់​ទៅ​ក្នុង​កណ្ដាប់​ដៃ​មនុស្ស​អាក្រក់ព្រះ‌ជាម្ចាស់​បិទ​ភ្នែក​ចៅ‌ក្រម​ទាំង‌ឡាយបើ​ព្រះ‌អង្គ​មិន​ធ្វើ​បែប​នេះ​ទេតើ​នរណា​ជា​អ្នក​ធ្វើ?

25 ពេល​វេលា​របស់​ខ្ញុំ​ខិត​ទៅ​មុខលឿន​ជាង​អ្នក​ដែល​រត់​ទៅ​ទៀតគឺ​ពេល​វេលា​នេះ​ចេះ​តែ​រត់​ទៅ​មុខដោយ​ខ្ញុំ​មិន​បាន​ឃើញ​សុភមង្គល​ឡើយ។

26 ពេល​វេលា​របស់​ខ្ញុំ​អណ្ដែត​ទៅ​មុខលឿន​ជាង​នាវាឬ​បោះ‌ពួយ​ដូច​ខ្លែង​ហោះ​តម្រង់​ទៅ​ចាប់​រំពា។