យ៉ូប 9:25-31 KHSV

25 ពេល​វេលា​របស់​ខ្ញុំ​ខិត​ទៅ​មុខលឿន​ជាង​អ្នក​ដែល​រត់​ទៅ​ទៀតគឺ​ពេល​វេលា​នេះ​ចេះ​តែ​រត់​ទៅ​មុខដោយ​ខ្ញុំ​មិន​បាន​ឃើញ​សុភមង្គល​ឡើយ។

26 ពេល​វេលា​របស់​ខ្ញុំ​អណ្ដែត​ទៅ​មុខលឿន​ជាង​នាវាឬ​បោះ‌ពួយ​ដូច​ខ្លែង​ហោះ​តម្រង់​ទៅ​ចាប់​រំពា។

27 ប្រសិន​បើ​ខ្ញុំ​ពោល​ថា:“ខ្ញុំ​នឹង​បំភ្លេច​ការ​សោក​សង្រេងខ្ញុំ​នឹង​ធ្វើ​ទឹក​មុខ​រីក‌រាយហើយ​ខំ​ប្រឹង​សើច​សប្បាយ​ឡើង​វិញ”

28 នោះ​ការ​ឈឺ​ចាប់​ទាំង​ប៉ុន្មាន​របស់​ខ្ញុំធ្វើ​ឲ្យ​ខ្ញុំ​តក់‌ស្លុតដ្បិត​ខ្ញុំ​ដឹង​ថា ព្រះ‌អង្គ​មិន​ចាត់​ទុក​ខ្ញុំ​ជាមនុស្ស​គ្មាន​ទោស​ឡើយ។

29 ទោះ​បី​ធ្វើ​យ៉ាង​ណា ក៏​ខ្ញុំ​នៅ​តែ​មាន​ទោសដូច្នេះ តើ​ខ្ញុំ​នៅ​តែ​ខំ​ប្រឹង​ដោះ‌សា​ខ្លួន​បាន​ការ​អ្វី?

30 ទោះ​បី​ទូលបង្គំ​យក​ទឹក​មក​លាង​ខ្លួនទោះ​បី​ទូលបង្គំ​យក​សាប៊ូ​មក​លាង​ដៃ

31 ក៏​ព្រះ‌អង្គ​បោះ​ទូលបង្គំ​ទៅ​ក្នុង​ភក់​ជ្រាំហើយ​សូម្បី​តែ​សម្លៀក‌បំពាក់​របស់​ទូលបង្គំក៏​ខ្ពើម​ទូលបង្គំ​ដែរ។