1 ជនជាតិអ៊ីស្រាអែលអើយចូរនាំគ្នាស្ដាប់សេចក្ដីដែល ព្រះអម្ចាស់មានព្រះបន្ទូលមកកាន់អ្នករាល់គ្នា!
2 ព្រះអម្ចាស់មានព្រះបន្ទូលថា៖«មិនត្រូវយកតម្រាប់តាមប្រជាជាតិនានាឡើយហើយក៏មិនត្រូវញ័ររន្ធត់ចំពោះទីសម្គាល់ផ្សេងៗនៅលើមេឃដូចប្រជាជាតិទាំងឡាយដែរ។
3 ជំនឿសាសនារបស់សាសន៍នានាសុទ្ធតែឥតបានការ។ពួកគេកាប់ដើមឈើពីក្នុងព្រៃហើយជាងក៏យកពន្លាកមកដាប់ឆ្លាក់ធ្វើជារូប
4 រួចគេយកប្រាក់ និងមាសស្រោបពីលើ។បន្ទាប់មក គេយកដែកគោល និងញញួរមកដំភ្ជិតរូបនោះកុំឲ្យរង្គើ។
5 ព្រះទាំងនោះមិនចេះនិយាយទេគឺប្រៀបបាននឹងទីងមោងចាំចម្ការត្រសក់ព្រះទាំងនោះមិនចេះដើរឡើយទៅណាមកណា ត្រូវតែមានអ្នកលីសែង។កុំខ្លាចព្រះទាំងនោះអីព្រះទាំងនោះមិនចេះធ្វើបាបនរណាទេហើយក៏មិនចេះប្រព្រឹត្តអំពើល្អដែរ»។