11 ចូរប្រាប់ពួកគេថា ព្រះទាំងឡាយ ដែលពុំបានបង្កើតផ្ទៃមេឃ និងផែនដី មុខជាត្រូវវិនាសបាត់សូន្យពីផែនដី និងពីក្រោមមេឃនេះពុំខាន។
12 រីឯព្រះអម្ចាស់វិញ ព្រះអង្គបានសូនផែនដីដោយឫទ្ធានុភាពរបស់ព្រះអង្គព្រះអង្គបានបង្កើតពិភពលោកដោយព្រះប្រាជ្ញាញាណរបស់ព្រះអង្គព្រះអង្គបានលាតសន្ធឹងផ្ទៃមេឃដោយព្រះតម្រិះរបស់ព្រះអង្គ។
13 ពេលព្រះអង្គបន្លឺព្រះសូរសៀងទឹកទាំងឡាយមកមូលផ្ដុំគ្នានៅលើមេឃពពករសាត់មកពីជើងមេឃផ្លេកបន្ទោរបង្អុរភ្លៀងចុះមកហើយខ្យល់ក៏ចេញពីកន្លែងរបស់វាដែរ។
14 ពេលឃើញស្នាព្រះហស្ដរបស់ព្រះអង្គមនុស្សទាំងអស់បែរជាងឿងឆ្ងល់ហើយភ័ន្តភាំងស្មារតីជាងមាសបែរជាខ្មាសខ្លួនឯងដោយឆ្លាក់រូបព្រះក្លែងក្លាយឥតបានការទាំងនោះ ដែលគ្មានវិញ្ញាណ។
15 ព្រះទាំងនោះឥតបានការអ្វីសោះជាវត្ថុគួរឲ្យមើលងាយដែលនឹងត្រូវវិនាសសូន្យនៅថ្ងៃដែលព្រះជាម្ចាស់ដាក់ទោស។
16 រីឯព្រះរបស់លោកយ៉ាកុបវិញមិនដូច្នោះទេព្រះអង្គបានបង្កើតអ្វីៗទាំងអស់ព្រះអង្គបានជ្រើសរើសអ៊ីស្រាអែលធ្វើជាប្រជារាស្ត្រផ្ទាល់របស់ព្រះអង្គព្រះអង្គមាននាមថា ព្រះអម្ចាស់នៃពិភពទាំងមូល។
17 យេរូសាឡឹមអើយសត្រូវបានឡោមព័ទ្ធអ្នកជុំវិញហើយ!ចូរប្រមូលទ្រព្យសម្បត្តិរបស់អ្នក!