17 យេរូសាឡឹមអើយសត្រូវបានឡោមព័ទ្ធអ្នកជុំវិញហើយ!ចូរប្រមូលទ្រព្យសម្បត្តិរបស់អ្នក!
18 ដ្បិតព្រះអម្ចាស់មានព្រះបន្ទូលថា៖«ពេលនេះ យើងនឹងលើកអ្នកស្រុកនេះគ្រវែងចោលឲ្យឆ្ងាយពីទឹកដីយើងនឹងដេញពួកគេយ៉ាងប្រកិតមិនឲ្យពួកគេរត់រួចឡើយ»។
19 ខ្ញុំវេទនាហើយ! ខ្ញុំហិនហោចអស់ហើយ!ដំបៅរបស់ខ្ញុំមើលមិនជាទេ!ពីមុនខ្ញុំគិតថា ខ្ញុំឈឺចាប់មែនតែខ្ញុំអាចស៊ូទ្រាំបាន!
20 ប៉ុន្តែ ឥឡូវនេះ ជំរំរបស់ខ្ញុំខូចខាតអស់រីឯខ្សែចងជំរំក៏ដាច់អស់ដែរកូនចៅខ្ញុំបានចាកចេញពីខ្ញុំបាត់អស់ទៅហើយគ្មាននរណាជួយដំឡើងជំរំនិងជួយធ្វើជម្រកឲ្យខ្ញុំសាជាថ្មីឡើយ។
21 នេះជាកំហុសរបស់ពួកមេដឹកនាំដ៏ភ្លីភ្លើពួកគេមិនបានស្វែងរកព្រះអម្ចាស់ទេហេតុនេះហើយបានជាពួកគេត្រូវបរាជ័យហើយប្រជាជនដែលនៅក្រោមការគ្រប់គ្រងរបស់ពួកគេក៏ត្រូវខ្ចាត់ខ្ចាយអស់ដែរ។
22 ស្ដាប់មើលចុះ សំឡេងដ៏គគ្រឹកគគ្រេងលាន់ឮឡើងពីទិសខាងជើងដើម្បីមកកម្ទេចក្រុងទាំងឡាយនៃស្រុកយូដាឲ្យក្លាយទៅជាទីស្មសានជាជម្រករបស់ឆ្កែព្រៃ។
23 ឱព្រះអម្ចាស់អើយ ទូលបង្គំយល់ឃើញថាមនុស្សលោកមិនអាចធ្វើជាម្ចាស់លើកិរិយាមារយាទរបស់ខ្លួនបានទេក្នុងដំណើរជីវិតគេពុំអាចតម្រង់ផ្លូវរបស់ខ្លួនបានឡើយ។