យេរេមា 10:21-25 KHSV

21 នេះ​ជា​កំហុស​របស់​ពួក​មេ​ដឹក​នាំ​ដ៏​ភ្លី‌ភ្លើពួក​គេ​មិន​បាន​ស្វែង​រក​ព្រះ‌អម្ចាស់​ទេហេតុ​នេះ​ហើយ​បាន​ជា​ពួក​គេ​ត្រូវ​បរា‌ជ័យហើយ​ប្រជា‌ជន​ដែល​នៅ​ក្រោម​ការ​គ្រប់‌គ្រងរបស់​ពួក​គេ​ក៏​ត្រូវ​ខ្ចាត់‌ខ្ចាយ​អស់​ដែរ។

22 ស្ដាប់​មើល​ចុះ សំឡេង​ដ៏​គគ្រឹក‌គគ្រេងលាន់​ឮ​ឡើង​ពី​ទិស​ខាង​ជើងដើម្បី​មក​កម្ទេច​ក្រុង​ទាំង‌ឡាយ​នៃ​ស្រុក​យូដាឲ្យ​ក្លាយ​ទៅ​ជា​ទី​ស្មសានជា​ជម្រក​របស់​ឆ្កែ​ព្រៃ។

23 ឱ​ព្រះ‌អម្ចាស់​អើយ ទូលបង្គំ​យល់​ឃើញ​ថាមនុស្ស​លោក​មិន​អាច​ធ្វើ​ជា​ម្ចាស់​លើកិរិយា​មារយាទ​របស់​ខ្លួន​បាន​ទេក្នុង​ដំណើរ​ជីវិតគេ​ពុំ​អាច​តម្រង់​ផ្លូវ​របស់​ខ្លួន​បាន​ឡើយ។

24 ឱ​ព្រះ‌អម្ចាស់​អើយសូម​កែ​តម្រង់​ទូលបង្គំ​ផង!សូម​កែ​តម្រង់​ទូលបង្គំ ដោយ​អធ្យាស្រ័យគឺ​កុំ​ប្រើ​ព្រះ‌ពិរោធ​ឡើយក្រែង​លោ​ទូលបង្គំ​ត្រូវ​វិនាស​សូន្យ​ទៅ។

25 សូម​បំបែរ​ព្រះ‌ពិរោធ​របស់​ព្រះ‌អង្គទៅ​លើ​ប្រជា‌ជាតិ​នានា​ដែល​ពុំ​ស្គាល់​ព្រះ‌អង្គទៅ​លើ​ប្រជា‌ជន​ទាំង‌ឡាយ​ដែល​ពុំ​គោរព​បម្រើព្រះ‌នាម​របស់​ព្រះ‌អង្គ!ដ្បិត​ពួក​គេ​បាន​លេប​បំបាត់​ពូជ‌ពង្សរបស់​លោក​យ៉ាកុបពួក​គេ​បំបាត់​ពូជ​សាសន៍​នេះព្រម​ទាំង​បំផ្លាញ​ទឹក​ដី​ឲ្យ​ទៅ​ជាទី​ស្មសាន​ទៀត​ផង។