8 ពួកគេសុទ្ធតែល្ងីល្ងើ និងលេលាទាំងអស់គ្នាដោយគោរពរូបព្រះធ្វើពីឈើដែលឥតបានការ
9 ពួកគេយកសន្លឹកប្រាក់ពីស្រុកតើស៊ីសនិងយកមាសពីស្រុកអ៊ូផាសហើយឲ្យជាងទង និងជាងចម្លាក់យកមាសប្រាក់នោះស្រោបពីលើរូបបដិមារួចយកក្រណាត់ពណ៌ស្វាយ និងក្រហមទុំមកពាក់ឲ្យផង។រូបព្រះទាំងនោះជាស្នាដៃរបស់សិល្បករ។
10 រីឯព្រះអម្ចាស់វិញ ព្រះអង្គជាព្រះនៃសេចក្ដីពិតព្រះអង្គជាព្រះដែលមានព្រះជន្មគង់នៅជាព្រះមហាក្សត្រដែលនៅស្ថិតស្ថេរអស់កល្បជានិច្ច។ពេលព្រះអង្គសម្តែងព្រះពិរោធនោះផែនដីត្រូវញាប់ញ័រ។ប្រជាជាតិទាំងឡាយពុំអាចទ្រាំទ្រនឹងព្រះពិរោធដ៏ខ្លាំងក្លារបស់ព្រះអង្គទេ។
11 ចូរប្រាប់ពួកគេថា ព្រះទាំងឡាយ ដែលពុំបានបង្កើតផ្ទៃមេឃ និងផែនដី មុខជាត្រូវវិនាសបាត់សូន្យពីផែនដី និងពីក្រោមមេឃនេះពុំខាន។
12 រីឯព្រះអម្ចាស់វិញ ព្រះអង្គបានសូនផែនដីដោយឫទ្ធានុភាពរបស់ព្រះអង្គព្រះអង្គបានបង្កើតពិភពលោកដោយព្រះប្រាជ្ញាញាណរបស់ព្រះអង្គព្រះអង្គបានលាតសន្ធឹងផ្ទៃមេឃដោយព្រះតម្រិះរបស់ព្រះអង្គ។
13 ពេលព្រះអង្គបន្លឺព្រះសូរសៀងទឹកទាំងឡាយមកមូលផ្ដុំគ្នានៅលើមេឃពពករសាត់មកពីជើងមេឃផ្លេកបន្ទោរបង្អុរភ្លៀងចុះមកហើយខ្យល់ក៏ចេញពីកន្លែងរបស់វាដែរ។
14 ពេលឃើញស្នាព្រះហស្ដរបស់ព្រះអង្គមនុស្សទាំងអស់បែរជាងឿងឆ្ងល់ហើយភ័ន្តភាំងស្មារតីជាងមាសបែរជាខ្មាសខ្លួនឯងដោយឆ្លាក់រូបព្រះក្លែងក្លាយឥតបានការទាំងនោះ ដែលគ្មានវិញ្ញាណ។