5 «បើអ្នកពុំអាចរត់ប្រណាំងនឹងមនុស្សថ្មើរជើងបានផងធ្វើម្ដេចអាចរត់ប្រណាំងនឹងសេះបាន?បើអ្នកគ្មានសេចក្ដីសុខនៅក្នុងស្រុកដែលមានសន្តិសុខផងធ្វើដូចម្ដេចអាចមានសេចក្ដីសុខនៅក្នុងព្រៃជិតទន្លេយ័រដាន់?
6 សូម្បីតែបងប្អូនរបស់អ្នក និងក្រុមគ្រួសាររបស់អ្នកផ្ទាល់ ក៏នាំគ្នាក្បត់អ្នកដែរ គឺពួកគេព្រួតគ្នាជំទាស់នឹងអ្នកពីក្រោយខ្នង។ ដូច្នេះ ទោះបីគេនិយាយល្អជាមួយអ្នកក្ដី មិនត្រូវទុកចិត្តពួកគេឡើយ»។
7 យើងបោះបង់ចោលដំណាក់របស់យើងយើងលះបង់ចោលកេរមត៌ករបស់យើងយើងប្រគល់ប្រជាជនជាទីស្រឡាញ់របស់យើងទៅក្នុងកណ្ដាប់ដៃរបស់ខ្មាំងសត្រូវ។
8 ប្រជារាស្ត្រដែលជាកេរមត៌ករបស់យើងផ្ទាល់ប្រៀបបាននឹងសត្វសិង្ហនៅក្នុងព្រៃគឺគេគ្រហឹមដាក់យើងហេតុនេះហើយបានជាយើងឈប់ស្រឡាញ់គេទៀត។
9 ប្រជារាស្ត្រដែលជាកេរមត៌ករបស់យើងផ្ទាល់ប្រៀបបាននឹងបក្សីចំរុះពណ៌ដែលត្មាតចោមរោមគ្រប់ទិសទី។ចូរទៅប្រមែប្រមូលសត្វព្រៃទាំងប៉ុន្មានហើយនាំពួកវាមកស៊ីសាកសព។
10 ពួកគង្វាលមួយចំនួនធំលើកគ្នាមកបង្ហិនចម្ការទំពាំងបាយជូររបស់យើងពួកគេជាន់កម្ទេចចម្ការរបស់យើងពួកគេបានបំផ្លាញចម្ការដ៏ល្អរបស់យើងឲ្យក្លាយទៅជាទីស្មសាននិងវិនាសហិនហោចអស់។
11 ពិតមែនហើយ ពួកគេបានធ្វើឲ្យចម្ការនេះវិនាសហិនហោច គួរឲ្យស្រណោះ។នៅចំពោះមុខយើង មានសុទ្ធតែការហិនហោចស្រុកទេសទាំងមូលត្រូវវិនាសហិនហោចអស់គ្មាននរណាម្នាក់រវីរវល់នឹងចម្ការនេះឡើយ។