យេរេមា 23:20-26 KHSV

20 ព្រះ‌ពិរោធ​របស់​ព្រះ‌អម្ចាស់​នឹង​មិន​ងាក​រេចេញ​ទៅ​ណា​ឡើយដរាប​ណា​ទាល់​តែ​បាន​សម្រេច​តាម​គម្រោង‌ការរបស់​ព្រះ‌អង្គ​យ៉ាង​សុក្រឹត​ជា​មុន​សិន។នៅ​ថ្ងៃ​ចុង​ក្រោយអ្នក​រាល់​គ្នា​មុខ​ជា​យល់​ច្បាស់​ពុំ‌ខាន។

21 «យើង​ពុំ​បាន​ចាត់​ព្យាការី​ទាំង​នេះ​ទេតែ​ពួក​គេ​នាំ​គ្នា​រត់​ទៅយើង​ពុំ​បាន​និយាយ​អ្វី​ជា​មួយ​ពួក​គេ​ទេតែ​គេ​នាំ​គ្នា​និយាយ​ក្នុង​នាម​យើង។

22 ប្រសិន​បើ​ពួក​គេ​បាន​ជួប​ពិភាក្សា​ជា​មួយ​យើងនោះ​ពួក​គេ​មុខ​ជា​នាំ​ពាក្យ​របស់​យើង​ទៅប្រាប់​ប្រជា‌រាស្ត្រ​របស់​យើងហើយ​នាំ​ប្រជា‌ជន​នេះ​ងាក​ចេញ​ពី​ផ្លូវ​អាក្រក់និង​ងាក​ចេញ​ពី​អំពើ​ទុច្ចរិត​ជា​មិន​ខាន។

23 យើង​មិន​មែន​ជា​ព្រះ​ដែល​មើល​ឃើញតែ​ជិតៗ​ប៉ុណ្ណោះ​ទេយើង​ក៏​ជា​ព្រះ​ដែល​មើល​ឃើញ​អ្វីៗនៅ​ឆ្ងាយ​ដែរ- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

24 គ្មាន​នរណា​ម្នាក់​ពួន​នៅ​កន្លែង​មួយហើយ​យើង​មើល​មិន​ឃើញ​នោះ​ទេដ្បិត​យើង​ស្ថិត​នៅ​ពាស‌ពេញ​លើ​ផ្ទៃ​មេឃនិង​នៅ​លើ​ផែនដី»- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

25 «យើង​ឮ​ពាក្យ​ដែល​ព្យាការី​ទាំង​នោះ​ថ្លែង​ក្នុង​នាម​យើង ពួក​គេ​និយាយ​ភូត‌ភរ គឺ​ពោល​ថា “ខ្ញុំ​សុបិន​ឃើញ​ដូច្នេះ! ខ្ញុំ​សុបិន​ឃើញ​ដូច្នោះ!”។

26 តើ​ព្យាការី​ទាំង​នោះ​មាន​គំនិត​បែប​ណា បាន​ជា​គេ​នៅ​តែ​ចូល​ចិត្ត​ថ្លែង​ពាក្យ​ភូត‌ភរ ថ្លែង​ពាក្យ​បោក​ប្រាស់ តាម​ទំនើង​ចិត្ត​របស់​ខ្លួន​ដូច្នេះ?