3 ពួកគេពោលថា ព្រះអម្ចាស់បានសម្តែងព្រះអង្គឲ្យខ្ញុំឃើញពីចម្ងាយ។ព្រះអង្គមានព្រះបន្ទូលមកខ្ញុំថា“យើងស្រឡាញ់អ្នក ដោយចិត្តស្រឡាញ់ដែលស្ថិតស្ថេរនៅអស់កល្បជានិច្ច។ហេតុនេះហើយបានជាយើងទាក់ទាញចិត្តអ្នកព្រោះយើងជំពាក់ចិត្តនឹងអ្នកយ៉ាងខ្លាំង។