យេរេមា 5:13-19 KHSV

13 រីឯ​ពួក​ព្យាការី​គ្មាន​បាន​ការ​អ្វី​ទេសេចក្ដី​ដែល​ថ្លែង​ចេញ​មក​គ្មាន​ខ្លឹមសារ​អ្វី​ទេសូម​ឲ្យ​សេចក្ដី​ដែល​ពួក​គេ​គំរាម​នោះកើត​មាន​ដល់​ពួក​គេ!»។

14 ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃពិភព​ទាំង​មូល មាន​ព្រះ‌បន្ទូល​ថា៖«យេរេមា​អើយ ដោយ​ពួក​គេ​ពោល​ដូច្នេះយើង​នឹង​យក​ពាក្យ​ដែល​យើង​ដាក់ក្នុង​មាត់​អ្នក​ធ្វើ​ជា​ភ្លើងហើយ​យក​ប្រជា‌ជន​នេះ​ធ្វើ​ជា​អុសដែល​ភ្លើង​ឆេះ​បំផ្លាញ។

15 អ៊ីស្រា‌អែល​អើយ!យើង​នាំ​ប្រជា‌ជាតិ​មួយ​មក​ពី​ស្រុក​ឆ្ងាយដើម្បី​ដាក់​ទោស​អ្នក​រាល់​គ្នា- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់-គឺ​ប្រជា‌ជាតិ​មួយ​ដ៏​ខ្លាំង​ពូកែជា​ប្រជា‌ជាតិ​ដែល​កកើត​ឡើងតាំង​ពី​យូរ‌លង់​មក​ហើយជា​ប្រជា‌ជាតិ​ដែល​អ្នក​រាល់​គ្នា​មិន​យល់​ភាសាហើយ​ក៏​មិន​យល់​សេចក្ដី​ដែល​គេ​និយាយ​ដែរ។

16 ទាហាន​របស់​គេ​សុទ្ធ​តែ​ចំណានៗព្រួញ​របស់​គេ​នឹង​ប្រល័យ​ជីវិត​អ្នក​រាល់​គ្នា។

17 ពួក​គេ​នឹង​បំផ្លាញ​ស្រូវ បំផ្លាញ​អាហាររបស់​អ្នក​រាល់​គ្នាពួក​គេ​សម្លាប់​កូន​ប្រុស​កូន​ស្រី​របស់​អ្នក​រាល់​គ្នាពួក​គេ​សម្លាប់​ហ្វូង​ចៀម និង​ហ្វូង​គោរបស់​អ្នក​រាល់​គ្នាពួក​គេ​កម្ទេច​ចម្ការ​ទំពាំង‌បាយជូរនិង​ចម្ការ​ឧទុម្ពរ​របស់​អ្នក​រាល់​គ្នាហើយ​រំលាយ​ក្រុង​ដែល​មាន​កំពែង​រឹង‌មាំជា​ក្រុង​ដែល​អ្នក​រាល់​គ្នា​ពឹង​ផ្អែក។

18 ប៉ុន្តែ នៅ​គ្រា​នោះ ទោះ​បី​យ៉ាង​ណា​ក្ដី យើង​មិន​កម្ទេច​អ្នក​រាល់​គ្នា​ឲ្យ​វិនាស​ទាំង​ស្រុង​ទេ - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

19 យេរេមា​អើយ ប្រសិន​បើ​ពួក​គេ​សួរ​ថា: “ហេតុ​អ្វី​បាន​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង ប្រព្រឹត្ត​បែប​នេះ​ចំពោះ​យើង?” ចូរ​ឆ្លើយ​ទៅ​គេ​វិញ​ថា: “ដោយ​អ្នក​រាល់​គ្នា​បោះ​បង់​ចោល​ព្រះ‌អម្ចាស់ ទៅ​គោរព​បម្រើ​ព្រះ​របស់​ជន​បរទេស ដែល​ស្ថិត​នៅ​ក្នុង​ស្រុក​របស់​អ្នក​រាល់​គ្នា នោះ​អ្នក​រាល់​គ្នា​នឹង​ទៅ​បម្រើ​ជន​បរទេស​នៅ​ក្នុង​ស្រុក​មួយ ដែល​មិន​មែន​ជា​ស្រុក​របស់​អ្នក​រាល់​គ្នា”»។