យេរេមា 5:19-25 KHSV

19 យេរេមា​អើយ ប្រសិន​បើ​ពួក​គេ​សួរ​ថា: “ហេតុ​អ្វី​បាន​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃ​យើង ប្រព្រឹត្ត​បែប​នេះ​ចំពោះ​យើង?” ចូរ​ឆ្លើយ​ទៅ​គេ​វិញ​ថា: “ដោយ​អ្នក​រាល់​គ្នា​បោះ​បង់​ចោល​ព្រះ‌អម្ចាស់ ទៅ​គោរព​បម្រើ​ព្រះ​របស់​ជន​បរទេស ដែល​ស្ថិត​នៅ​ក្នុង​ស្រុក​របស់​អ្នក​រាល់​គ្នា នោះ​អ្នក​រាល់​គ្នា​នឹង​ទៅ​បម្រើ​ជន​បរទេស​នៅ​ក្នុង​ស្រុក​មួយ ដែល​មិន​មែន​ជា​ស្រុក​របស់​អ្នក​រាល់​គ្នា”»។

20 «ចូរ​ប្រាប់​ឲ្យ​កូន​ចៅ​របស់​លោក​យ៉ាកុប​ដឹងចូរ​ប្រកាស​ដល់​ប្រជា‌ជន​នៅ​ស្រុក​យូដា​ថា:

21 ប្រជា‌ជន​ល្ងី‌ល្ងើ​ឥត​ដឹង​ខ្យល់​អ្វី​អើយ ចូរ​ស្ដាប់!អ្នក​រាល់​គ្នា​មាន​ភ្នែក តែ​មើល​មិន​ឃើញអ្នក​រាល់​គ្នា​មាន​ត្រចៀក តែ​ស្ដាប់​មិន​ឮ

22 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថាតើ​អ្នក​រាល់​គ្នា​មិន​កោត​ខ្លាច ហើយ​ញាប់‌ញ័រនៅ​ចំពោះ​មុខ​យើង​ទេ​ឬ?យើង​ដាក់​ឆ្នេរ​ខ្សាច់​ជា​ព្រំ‌ដែន​អស់‌កល្ប​ជា‌និច្ចសម្រាប់​សមុទ្រ ទឹក​សមុទ្រ​ពុំ​អាច​ឆ្លង​ហួស​បានទោះ​បី​រលក​បក់​បោក កញ្ជ្រោល​ខ្លាំង​យ៉ាង​ណាក៏​ពុំ​អាច​ឆ្លង​ព្រំ‌ដែន​នេះ​បាន​ដែរ។

23 រីឯ​ប្រជា‌ជន​នេះ​វិញ គេ​មាន​ចិត្ត​រឹង‌រូសបះ‌បោរ​ប្រឆាំង​នឹង​យើងហើយ​នាំ​គ្នា​ដក​ខ្លួន​ចាក​ចេញ​ពី​យើង។

24 គេ​ពុំ​ព្រម​រិះគិត​ក្នុង​ចិត្ត​ថា“ចូរ​យើង​នាំ​គ្នា​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់ជា​ព្រះ​នៃ​យើង។ព្រះ‌អង្គ​ប្រទាន​ទឹក​ភ្លៀង​មក​យើងតាម​រដូវ​កាល គឺ​ភ្លៀង​នៅ​ដើម​រដូវនិង​ភ្លៀង​នៅ​ចុង​រដូវហើយ​ព្រះ‌អង្គ​ក៏​បាន​កំណត់​ទុក​នូវ​សប្ដាហ៍ដែល​យើង​ត្រូវ​ច្រូត​កាត់​ដែរ”។

25 កំហុស​របស់​អ្នក​រាល់​គ្នា​ធ្វើ​ឲ្យធាតុ​អាកាស​ប្រែ‌ប្រួលអំពើ​បាប​របស់​អ្នក​រាល់​គ្នា​ធ្វើ​ឲ្យអ្នក​រាល់​គ្នា​បាត់​បង់​ពរ​ទាំង​នោះ។