យេរេមា 5:22-28 KHSV

22 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថាតើ​អ្នក​រាល់​គ្នា​មិន​កោត​ខ្លាច ហើយ​ញាប់‌ញ័រនៅ​ចំពោះ​មុខ​យើង​ទេ​ឬ?យើង​ដាក់​ឆ្នេរ​ខ្សាច់​ជា​ព្រំ‌ដែន​អស់‌កល្ប​ជា‌និច្ចសម្រាប់​សមុទ្រ ទឹក​សមុទ្រ​ពុំ​អាច​ឆ្លង​ហួស​បានទោះ​បី​រលក​បក់​បោក កញ្ជ្រោល​ខ្លាំង​យ៉ាង​ណាក៏​ពុំ​អាច​ឆ្លង​ព្រំ‌ដែន​នេះ​បាន​ដែរ។

23 រីឯ​ប្រជា‌ជន​នេះ​វិញ គេ​មាន​ចិត្ត​រឹង‌រូសបះ‌បោរ​ប្រឆាំង​នឹង​យើងហើយ​នាំ​គ្នា​ដក​ខ្លួន​ចាក​ចេញ​ពី​យើង។

24 គេ​ពុំ​ព្រម​រិះគិត​ក្នុង​ចិត្ត​ថា“ចូរ​យើង​នាំ​គ្នា​គោរព​កោត​ខ្លាច​ព្រះ‌អម្ចាស់ជា​ព្រះ​នៃ​យើង។ព្រះ‌អង្គ​ប្រទាន​ទឹក​ភ្លៀង​មក​យើងតាម​រដូវ​កាល គឺ​ភ្លៀង​នៅ​ដើម​រដូវនិង​ភ្លៀង​នៅ​ចុង​រដូវហើយ​ព្រះ‌អង្គ​ក៏​បាន​កំណត់​ទុក​នូវ​សប្ដាហ៍ដែល​យើង​ត្រូវ​ច្រូត​កាត់​ដែរ”។

25 កំហុស​របស់​អ្នក​រាល់​គ្នា​ធ្វើ​ឲ្យធាតុ​អាកាស​ប្រែ‌ប្រួលអំពើ​បាប​របស់​អ្នក​រាល់​គ្នា​ធ្វើ​ឲ្យអ្នក​រាល់​គ្នា​បាត់​បង់​ពរ​ទាំង​នោះ។

26 មាន​ជន​ពាល​ស្ថិត​នៅ​ក្នុង​ចំណោមប្រជា‌រាស្ត្រ​របស់​យើងពួក​គេ​ដាក់​អន្ទាក់​ចាំ​ចាប់​មនុស្សដូច​ព្រាន​ដាក់​អន្ទាក់​ចាំ​ចាប់​សត្វ។

27 ផ្ទះ​របស់​ពួក​គេ​មាន​ពោរ‌ពេញ​ដោយ​ទ្រព្យដែល​គេ​ប្លន់​យក​បានដូច​ទ្រុង​ពេញ​ដោយ​សត្វ​ស្លាបគឺ​ពួក​គេ​មាន​អំណាច និង​មាន​ទ្រព្យ​ជា​ច្រើនដោយ‌សារ​តែ​អំពើ​ទុច្ចរិត​របស់​ខ្លួន។

28 ពួក​គេ​ដុះ​ក្បាល​ពោះ មុខ​ឡើង​ខ្លាញ់ពួក​គេ​ប្រព្រឹត្ត​អំពើ​អាក្រក់​ហួស​កម្រិតពួក​គេ​មិន​គិត​ពី​យុត្តិធម៌​ទេហើយ​ក៏​មិន​គោរព​សិទ្ធិ​របស់​ក្មេង​កំព្រា​ដែរ។ពួក​គេ​ចេះ​តែ​ចម្រើន​ឡើងពួក​គេ​មិន​រក​យុត្តិធម៌​ឲ្យ​ជន​ក្រីក្រ​ឡើយ។