យេរេមា 5:26-31 KHSV

26 មាន​ជន​ពាល​ស្ថិត​នៅ​ក្នុង​ចំណោមប្រជា‌រាស្ត្រ​របស់​យើងពួក​គេ​ដាក់​អន្ទាក់​ចាំ​ចាប់​មនុស្សដូច​ព្រាន​ដាក់​អន្ទាក់​ចាំ​ចាប់​សត្វ។

27 ផ្ទះ​របស់​ពួក​គេ​មាន​ពោរ‌ពេញ​ដោយ​ទ្រព្យដែល​គេ​ប្លន់​យក​បានដូច​ទ្រុង​ពេញ​ដោយ​សត្វ​ស្លាបគឺ​ពួក​គេ​មាន​អំណាច និង​មាន​ទ្រព្យ​ជា​ច្រើនដោយ‌សារ​តែ​អំពើ​ទុច្ចរិត​របស់​ខ្លួន។

28 ពួក​គេ​ដុះ​ក្បាល​ពោះ មុខ​ឡើង​ខ្លាញ់ពួក​គេ​ប្រព្រឹត្ត​អំពើ​អាក្រក់​ហួស​កម្រិតពួក​គេ​មិន​គិត​ពី​យុត្តិធម៌​ទេហើយ​ក៏​មិន​គោរព​សិទ្ធិ​របស់​ក្មេង​កំព្រា​ដែរ។ពួក​គេ​ចេះ​តែ​ចម្រើន​ឡើងពួក​គេ​មិន​រក​យុត្តិធម៌​ឲ្យ​ជន​ក្រីក្រ​ឡើយ។

29 តើ​មិន​គួរ​ឲ្យ​យើង​ធ្វើ​ទារុណ‌កម្ម​ពួក​គេព្រោះ​តែ​អំពើ​ទាំង​នោះ​ទេ​ឬ?តើ​មិន​គួរ​ឲ្យ​យើង​សង‌សឹក​ប្រជា‌ជាតិអាក្រក់​បែប​នេះ​ទេ​ឬ?- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

30 នៅ​ក្នុង​ស្រុក​នេះ​មាន​កើត​រឿង​អាស្រូវដ៏​ថោក​ទាប​បំផុត

31 គឺ​ពួក​ព្យាការី​នាំ​គ្នា​ថ្លែង​ពាក្យក្នុង​នាម​ព្រះ​ក្លែង‌ក្លាយក្រុម​បូជា‌ចារ្យ​គិត​តែ​រក​ប្រយោជន៍​ផ្ទាល់​ខ្លួនហើយ​ប្រជា‌រាស្ត្រ​របស់​យើង​ពេញ​ចិត្ត​នឹងអំពើ​ទាំង​នោះ​ណាស់!ទៅ​អនាគត តើ​អ្នក​រាល់​គ្នា​នឹង​ធ្វើយ៉ាង​ណា​ទៀត?»។