27 ផ្ទះរបស់ពួកគេមានពោរពេញដោយទ្រព្យដែលគេប្លន់យកបានដូចទ្រុងពេញដោយសត្វស្លាបគឺពួកគេមានអំណាច និងមានទ្រព្យជាច្រើនដោយសារតែអំពើទុច្ចរិតរបស់ខ្លួន។
28 ពួកគេដុះក្បាលពោះ មុខឡើងខ្លាញ់ពួកគេប្រព្រឹត្តអំពើអាក្រក់ហួសកម្រិតពួកគេមិនគិតពីយុត្តិធម៌ទេហើយក៏មិនគោរពសិទ្ធិរបស់ក្មេងកំព្រាដែរ។ពួកគេចេះតែចម្រើនឡើងពួកគេមិនរកយុត្តិធម៌ឲ្យជនក្រីក្រឡើយ។
29 តើមិនគួរឲ្យយើងធ្វើទារុណកម្មពួកគេព្រោះតែអំពើទាំងនោះទេឬ?តើមិនគួរឲ្យយើងសងសឹកប្រជាជាតិអាក្រក់បែបនេះទេឬ?- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
30 នៅក្នុងស្រុកនេះមានកើតរឿងអាស្រូវដ៏ថោកទាបបំផុត
31 គឺពួកព្យាការីនាំគ្នាថ្លែងពាក្យក្នុងនាមព្រះក្លែងក្លាយក្រុមបូជាចារ្យគិតតែរកប្រយោជន៍ផ្ទាល់ខ្លួនហើយប្រជារាស្ត្ររបស់យើងពេញចិត្តនឹងអំពើទាំងនោះណាស់!ទៅអនាគត តើអ្នករាល់គ្នានឹងធ្វើយ៉ាងណាទៀត?»។