យេរេមា 5:8-14 KHSV

8 ពួក​គេ​ប្រៀប​បាន​នឹង​សេះ​បា​ដែល​ពេញ​កម្លាំងគឺ​ម្នាក់ៗ​គិត​តែ​ចែ‌ចង់​ប្រពន្ធ​គេ។

9 ដូច្នេះ តើ​មិន​គួរ​ឲ្យ​យើង​ដាក់​ទោសពួក​គេ​ទេ​ឬ?តើ​មិន​គួរ​ឲ្យ​យើង​ធ្វើ​ទណ្ឌ‌កម្ម​ប្រជា‌ជាតិអាក្រក់​បែប​នេះ​ទេ​ឬ?- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

10 ចូរ​ឡើង​ទៅ​ចម្ការ​ទំពាំង‌បាយជូរ​របស់​ពួក​គេហើយ​កម្ទេច​ចោល​ទៅតែ​កុំ​កម្ទេច​ឲ្យ​អស់​ទាំង​ស្រុង​ឡើយ។ចូរ​កាប់​មែក​វា​ចោលព្រោះ​មិន​មែន​ជា​មែក​របស់​ព្រះ‌អម្ចាស់​ទេ!

11 ប្រជា‌ជន​អ៊ីស្រា‌អែល និង​ប្រជា‌ជន​យូដាសុទ្ធ​តែ​បាន​ក្បត់​យើង​ទាំង​ស្រុង»- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

12 ពួក​គេ​មិន​ព្រម​ទទួល​ស្គាល់​ព្រះ‌អម្ចាស់គេ​ពោល​ថា «គ្មាន​ព្រះ‌អម្ចាស់​ទេហើយ​ក៏​គ្មាន​ទុក្ខ​វេទនា​ណា​កើត​ដល់​យើង​ដែរយើង​នឹង​មិន​ជួប​ប្រទះ​សង្គ្រាម ឬ​ទុរ្ភិក្ស​ឡើយ។

13 រីឯ​ពួក​ព្យាការី​គ្មាន​បាន​ការ​អ្វី​ទេសេចក្ដី​ដែល​ថ្លែង​ចេញ​មក​គ្មាន​ខ្លឹមសារ​អ្វី​ទេសូម​ឲ្យ​សេចក្ដី​ដែល​ពួក​គេ​គំរាម​នោះកើត​មាន​ដល់​ពួក​គេ!»។

14 ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អម្ចាស់ ជា​ព្រះ​នៃពិភព​ទាំង​មូល មាន​ព្រះ‌បន្ទូល​ថា៖«យេរេមា​អើយ ដោយ​ពួក​គេ​ពោល​ដូច្នេះយើង​នឹង​យក​ពាក្យ​ដែល​យើង​ដាក់ក្នុង​មាត់​អ្នក​ធ្វើ​ជា​ភ្លើងហើយ​យក​ប្រជា‌ជន​នេះ​ធ្វើ​ជា​អុសដែល​ភ្លើង​ឆេះ​បំផ្លាញ។