យេរេមា 6:1-4 KHSV

1 «កូន​ចៅ​បេន‌យ៉ាមីន​អើយចូរ​រត់​ចេញ​ពី​ក្រុង​យេរូ‌សាឡឹម​ទៅ!ចូរ​ផ្លុំ​ត្រែ​នៅ​តូអាចូរ​លើក​ទង់​សញ្ញា​នៅ​បេតហា‌កេរែមដ្បិត​មហន្ត‌រាយ និង​ទុក្ខ​វេទនាកំពុង​តែ​មក​ពី​ទិស​ខាង​ជើង។

2 ក្រុង​ស៊ីយ៉ូន​ដ៏​ស្អាត និង​ល្អ​ប្រណីតមុខ​ជា​ត្រូវ​វិនាស​ហើយ!

3 ខ្មាំង​សត្រូវ​កំពុង​តែ​ដើរ​មក​រក​ក្រុង​ស៊ីយ៉ូនដូច​ពួក​គង្វាល​មក​ជា​មួយ​ហ្វូង​សត្វ​របស់​ខ្លួនគេ​នឹង​បោះ​ជំរំ​ព័ទ្ធ​ជុំ‌វិញ​ក្រុង​នេះម្នាក់ៗ​នឹង​រឹប​អូស​យក​តាម​ចំណែក​រៀងៗ​ខ្លួន។

4 ពួក​គេ​ស្រែក​ថា: “ចូរ​វាយ​សម្រុក​ក្រុង​នេះចូរ​ក្រោក​ឡើង យើង​វាយ​លុក​ទាំង​ថ្ងៃ​ត្រង់!ប៉ុន្តែ គួរ​ឲ្យ​ស្ដាយ​ណាស់ព្រោះ​ថ្ងៃ​កាន់​តែ​ទាប​ទៅៗហើយ​យប់​ក៏​កាន់​តែ​ងងឹត​ទៅៗ​ដែរ!