យេរេមា 6:27-30 KHSV

27 «យេរេមា​អើយ យើង​បាន​តែង‌តាំង​អ្នកឲ្យ​ល្បង‌ល​មើល​ប្រជា‌ជន​របស់​យើងដូច​ជាង​សាក​ល្បង‌លោហ‌ធាតុគឺ​យើង​ឲ្យ​អ្នក​សង្កេត និង​ល្បង‌ល​មើលមាគ៌ា​របស់​ពួក​គេ»។

28 «ពួក​គេ​ចូល​ចិត្ត​និយាយ​មួល​បង្កាច់មាន​ចិត្ត​រឹង‌រូស ដូច​លង្ហិន និង​ដែក‌ថែបដែល​ពុំ​អាច​ពត់​បាន​ឡើយគឺ​ពួក​គេ​ប្រព្រឹត្ត​អំពើ​អាក្រក់​គ្រប់ៗ​គ្នា!

29 ធម្មតា ភ្លើង​ដែល​គេ​សប់​យ៉ាង​ក្ដៅអាច​បន្សុទ្ធ​លោហ‌ធាតុ​បានរីឯ​ប្រជា‌ជន​នេះ​វិញគ្មាន​នរណា​អាច​បន្សុទ្ធ​បាន​ទេព្រោះ​អំពើ​អាក្រក់​ស្ថិត​ជាប់​នឹង​ពួក​គេ​ជា‌និច្ច។

30 គេ​ហៅ​អ្នក​ទាំង​នោះ​ថា “ប្រាក់​គ្មាន​តម្លៃ”ដ្បិត​ព្រះ‌អម្ចាស់​មិន​ទទួល​ពួក​គេ​ទេ!»។