យេរេមា 7:1-5 KHSV

1 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​មក​លោក​យេរេមា​ដូច​ត​ទៅ៖

2 «ចូរ​ទៅ​ឈរ​នៅ​មាត់​ទ្វារ​ព្រះ‌វិហារ ហើយ​ប្រកាស​ពាក្យ​នេះ​ថា: អ្នក​ទាំង​អស់​គ្នា​ជា​ជន‌ជាតិ​យូដា​អើយ! អ្នក​រាល់​គ្នា​ចូល​តាម​ទ្វារ​ទាំង​នេះ ដើម្បី​ទៅ​ក្រាប​ថ្វាយ‌បង្គំ​ព្រះ‌អម្ចាស់ ចូរ​នាំ​គ្នា​ស្ដាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌អង្គ!

3 ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ដែល​ជា​ព្រះ​របស់​ជន‌ជាតិ​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ថា: ចូរ​កែ​ប្រែ​កិរិយា​មារយាទ និង​លះ‌បង់​អំពើ​អាក្រក់​ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត​ទៅ នោះ​យើង​នឹង​ទុក​ឲ្យ​អ្នក​រាល់​គ្នា​ចូល​មក​ទី​នេះ​ត​ទៅ​មុខ​ទៀត។

4 មិន​ត្រូវ​អះ‌អាង​លើ​ពាក្យ ដែល​អ្នក​រាល់​គ្នា​ធ្លាប់​បញ្ឆោត​ខ្លួន​ឯង​ថា “ទី​នេះ​ជា​ព្រះ‌វិហារ​របស់​ព្រះ‌អម្ចាស់! ព្រះ‌វិហារ​របស់​ព្រះ‌អម្ចាស់! ព្រះ‌វិហារ​របស់​ព្រះ‌អម្ចាស់!”ឡើយ។

5 ចូរ​កែ​ប្រែ​កិរិយា​មារយាទ និង​លះ‌បង់​អំពើ​អាក្រក់​ដែល​អ្នក​រាល់​គ្នា​ប្រព្រឹត្ត។ ចូរ​រក​យុត្តិធម៌​ឲ្យ​គ្នា​ទៅ​វិញ​ទៅ​មក។