យេរេមា 7:25-31 KHSV

25 តាំង​ពី​ថ្ងៃ​ដែល​បុព្វបុរស​របស់​ពួក​គេ​ចេញ​ពី​ស្រុក​អេស៊ីប​រហូត​មក​ដល់​សព្វ​ថ្ងៃ យើង​តែងតែ​ចាត់​ព្យាការី​ទាំង​ប៉ុន្មាន ជា​អ្នក​បម្រើ​របស់​យើង ឲ្យ​ទៅ​រក​ពួក​គេ ជា​រៀង​រាល់​ថ្ងៃ មិន​ដែល​អាក់‌ខាន​ឡើយ។

26 ផ្ទុយ​ទៅ​វិញ ពួក​គេ​មិន​ព្រម​ស្ដាប់ មិន​យក​ចិត្ត​ទុក​ដាក់​នឹង​ពាក្យ​របស់​យើង​ទេ ពួក​គេ​តាំង​ចិត្ត​រឹង‌រូស ហើយ​ប្រព្រឹត្ត​អំពើ​អាក្រក់​ជាង​បុព្វបុរស​របស់​ខ្លួន​ទៅ​ទៀត»។

27 «ពេល​អ្នក​យក​ពាក្យ​ទាំង​នេះ​ទៅ​ថ្លែង​ប្រាប់​ពួក​គេ ពួក​គេ​មិន​ព្រម​ស្ដាប់ ពេល​អ្នក​ហៅ​ពួក​គេ ពួក​គេ​មិន​ព្រម​ឆ្លើយ។

28 ដូច្នេះ ចូរ​ប្រាប់​ពួក​គេ​ថា អ្នក​រាល់​គ្នា​ជា​ប្រជា‌ជាតិ​ដែល​មិន​ព្រម​ស្ដាប់​ព្រះ​សូរសៀង​ព្រះ‌អម្ចាស់ ជា​ព្រះ​របស់​ខ្លួន ហើយ​ក៏​មិន​ព្រម​ទទួល​ព្រះ‌បន្ទូល​ប្រៀន‌ប្រដៅ​ពី​ព្រះ‌អង្គ​ដែរ។ អ្នក​រាល់​គ្នា​លែង​ស្មោះ​ត្រង់ ពាក្យ​សម្ដី​ដែល​អ្នក​រាល់​គ្នា​និយាយ​មិន​ពិត​ទាល់​តែ​សោះ»។

29 ប្រជា‌ជន​ក្រុង​យេរូ‌សាឡឹម​អើយអ្នក​លែង​ជា​ប្រជា‌ជន​ដែល​ញែក​ខ្លួន​ថ្វាយព្រះ‌អម្ចាស់​ទៀត​ហើយ!ចូរ​យំ​រៀប​រាប់​នៅ​លើ​ភ្នំ​នេះ​ទៅ!ដ្បិត​ព្រះ‌អម្ចាស់​មិន​រវី‌រវល់​នឹង​អ្នក​ទេព្រះ‌អង្គ​បោះ​បង់​ចោល​មនុស្ស​មួយ​ជំនាន់​នេះដែល​បាន​នាំ​គ្នា​ធ្វើ​ឲ្យ​ព្រះ‌អង្គ​ពិរោធ។

30 «ជន‌ជាតិ​យូដា​នាំ​គ្នា​ប្រព្រឹត្ត​អំពើ​អាក្រក់ ដែល​យើង​មិន​ពេញ​ចិត្ត -នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់- គឺ​ពួក​គេ​យក​រូប​ព្រះ​ដ៏​ចង្រៃ​មក​តម្កល់​ក្នុង​ដំណាក់​របស់​យើង​ផ្ទាល់ ធ្វើ​ឲ្យ​កន្លែង​នេះ​ទៅ​ជា​សៅហ្មង។

31 ពួក​គេ​បាន​សង់​ទី‌សក្ការៈ​នៅ​តូផេត ក្នុង​ជ្រលង​ភ្នំ​ហ៊ីន‌ណម ដើម្បី​យក​កូន​ប្រុស​កូន​ស្រី​របស់​ខ្លួន​ទៅ​ដុត​ធ្វើ​ជា​យញ្ញ‌បូជា។ យើង​ពុំ​ដែល​បង្គាប់​ឲ្យ​ពួក​គេ​ធ្វើ​អំពើ​បែប​នេះ​សោះ ហើយ​យើង​ក៏​មិន​ដែល​នឹក​ឃើញ​អំពី​ការ​នេះ​ដែរ។