យេរេមា 8:1-6 KHSV

1 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «នៅ​គ្រា​នោះ គេ​នឹង​យក​ធាតុ​ស្ដេច​របស់​ស្រុក​យូដា ធាតុ​របស់​មន្ត្រី ធាតុ​របស់​បូជា‌ចារ្យ ធាតុ​របស់​ព្យាការី ព្រម​ទាំង​ធាតុ​របស់​អ្នក​ក្រុង​យេរូ‌សាឡឹម​ចេញ​ពី​ផ្នូរ

2 ទៅ​ដាក់​ហាល​ចោល​ក្រោម​ព្រះ‌អាទិត្យ ក្រោម​ព្រះ‌ច័ន្ទ និង​ក្រោម​ហ្វូង​ផ្កាយ​ទាំង​ប៉ុន្មាន ដែល​ពួក​គេ​ធ្លាប់​ស្រឡាញ់ ធ្លាប់​គោរព​បម្រើ ធ្លាប់​ជំពាក់​ចិត្ត ធ្លាប់​យក​មក​ទស្សន៍‌ទាយ និង​ធ្លាប់​ក្រាប​ថ្វាយ‌បង្គំ។ គ្មាន​នរណា​ប្រមូល​ធាតុ​ទាំង​នោះ​យក​ទៅ​បញ្ចុះ​វិញ​ទេ គឺ​គេ​ទុក​ចោល​នៅ​លើ​ដី​ដូច​លាមក​សត្វ។

3 រីឯ​អ្នក​ដែល​នៅ​សេស‌សល់​ពី​ពូជ​មនុស្ស​ដ៏​អាក្រក់ ដែល​យើង​បំបរ‌បង់​ឲ្យ​ទៅ​នៅ​គ្រប់​ទី​កន្លែង​នោះ​វិញ គេ​ចង់​ស្លាប់​ជាង​នៅ​រស់» - នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល។

4 ចូរ​ប្រាប់​ពួក​គេ​ថា ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូលដូច​ត​ទៅ:«ធម្មតា អ្នក​ដួល​តែងតែ​ក្រោក​ឡើង​វិញហើយ​អ្នក​វង្វេង​ផ្លូវក៏​តែងតែ​បក​ក្រោយ​វិញ​ដែរ។

5 ចុះ​ហេតុ​ដូច​ម្ដេច​បាន​ជា​ប្រជា‌ជនក្រុង​យេរូ‌សាឡឹម​នាំ​គ្នា​វង្វេង​ចេញ​ពី​យើងហើយ​ចេះ​តែ​មាន​ចិត្ត​សាវា​ដូច្នេះ?ពួក​គេ​នៅ​តែ​ឈ្លក់​ចិត្ត​នឹង​ព្រះ​ក្លែង‌ក្លាយពួក​គេ​ពុំ​ព្រម​វិល​ត្រឡប់​មក​វិញ​ទេ!។

6 យើង​ផ្ទៀង​ត្រចៀក​ស្ដាប់ឮ​ពួក​គេ​ពោល​ពាក្យ​សុទ្ធ​តែ​ឥត​ខ្លឹមសារគ្មាន​នរណា​ម្នាក់​សោក​ស្ដាយ​ថាខ្លួន​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ ដោយ​ពោល​ថា“ខ្ញុំ​បាន​ធ្វើ​ខុស​ហើយ” នោះ​ឡើយគឺ​ពួក​គេ​ទាំង​អស់​គ្នា​រត់​ទៅ​ប្រព្រឹត្ត​តាមអំពើ​ចិត្ត​របស់​ខ្លួន​ដូច​សេះ​បោល​ក្នុង​សមរ‌ភូមិ។