12 ពួកគេគួរតែអាម៉ាស់ដោយបានប្រព្រឹត្តអំពើព្រៃផ្សៃ។ប៉ុន្តែ ពួកគេមានមុខក្រាស់មិនយល់ថា គេបន្ថោកខ្លួនឯងឡើយ។ហេតុនេះហើយបានជាពួកគេត្រូវវិនាសជាមួយអស់អ្នកដែលត្រូវវិនាស។នៅថ្ងៃដែលយើងវិនិច្ឆ័យទោសពួកគេពួកគេនឹងត្រូវដួលជាមិនខាន»- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
13 ព្រះអម្ចាស់មានព្រះបន្ទូលទៀតថា:«យើងសម្រេចចិត្តបំផ្លាញពួកគេចោលព្រោះពេលយើងចង់ប្រមូលផលពួកគេគ្មានផលអ្វីទាល់តែសោះគឺដូចចម្ការទំពាំងបាយជូរដែលគ្មានផ្លែដូចដើមឧទុម្ពរដែលគ្មានផ្លែហើយស្លឹករបស់វាក៏ស្វិតក្រៀម។ដូច្នេះ យើងនឹងប្រគល់ដីឲ្យអស់អ្នកដែលដើរកាត់តាមនោះ»។
14 «ហេតុអ្វីបានជានាំគ្នាអង្គុយស្ងៀមដូច្នេះចូរប្រមែប្រមូលគ្នាមកពួកយើងនឹងទៅទីក្រុងដែលមានកំពែងរឹងមាំហើយសំងំចាំស្លាប់នៅទីនោះដ្បិតព្រះអម្ចាស់ ជាព្រះនៃយើងធ្វើឲ្យយើងវិនាសព្រះអង្គឲ្យយើងផឹកទឹកដែលមានពិសពុលព្រោះយើងបានប្រព្រឹត្តអំពើបាបទាស់នឹងព្រះហឫទ័យរបស់ព្រះអង្គ។
15 ពួកយើងសង្ឃឹមថានឹងបានសុខតែគ្មានអ្វីល្អប្រសើរកើតឡើងសោះ!យើងសង្ឃឹមថា នឹងមានពេលមួយយើងបានជាសះស្បើយតែយើងបែរជាជួបភ័យអាសន្នទៅវិញ!
16 សន្ធឹកជើងសេះរបស់ខ្មាំងលាន់ឮពីក្រុងដាន់សម្រែករបស់វាបានធ្វើឲ្យផែនដីញាប់ញ័រពួកគេមកដល់ហើយ ពួកគេបំផ្លាញស្រុកនិងអ្វីៗដែលមាននៅក្នុងស្រុកពួកគេបំផ្លាញក្រុងនិងប្រជាជនដែលរស់នៅក្នុងក្រុង»។
17 «យើងនឹងប្រើពស់វែក និងពស់អសិរពិសឲ្យទៅចឹកអ្នករាល់គ្នា ជាពស់ដែលគ្មានគ្រូអាលម្ពាយណាអាចសណ្ដំបានឡើយ»- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
18 ខ្ញុំឈឺចុកចាប់ក្នុងចិត្តពន់ប្រមាណតែគ្មានអ្វីអាចសម្រាលទុក្ខរបស់ខ្ញុំបានទេ