យេរេមា 8:19-22 KHSV

19 សម្រែក​យំ​សោក​នៃ​ប្រជា‌ជន​របស់​ខ្ញុំលាន់​ឮ​ពី​ដែន​ដី​ដ៏​សែន​ឆ្ងាយ ព្រះ‌អម្ចាស់​លែង​គង់​នៅ​ក្រុង​ស៊ីយ៉ូន​ហើយ​ឬ?ក្រុង​ស៊ីយ៉ូន​លែង​មាន​ព្រះ‌មហា‌ក្សត្រ​ហើយ​ឬ?«ហេតុ​អ្វី​បាន​ជា​ពួក​គេ​ធ្វើ​ឲ្យ​យើង​ខឹងដោយ‌សារ​រូប​ព្រះ​ក្លែង‌ក្លាយ​ជា​ព្រះ​ឥត​បាន​ការរបស់​សាសន៍​ដទៃ​ដូច្នេះ?»។

20 រដូវ​ចម្រូត​កន្លង​ផុត​ទៅរដូវ​ប្រាំង​ក៏​ជិត​ផុត​ទៅ​ដែរតែ​ពួក​យើង​ពុំ​បាន​ទទួល​ការ​សង្គ្រោះ​សោះ!

21 ដួង​ចិត្ត​ខ្ញុំ​ត្រូវ​ខ្ទេច‌ខ្ទាំដោយ‌សារ​មហន្ត‌រាយ​នៃ​ប្រជា‌ជន​របស់​ខ្ញុំខ្ញុំ​វិល‌វល់​ស្មារតី ដោយ‌សារ​ទុក្ខ​ព្រួយ​ដ៏​ធ្ងន់។

22 តើ​នៅ​ស្រុក​កាឡាដ​លែង​មាន​ប្រេងសម្រាប់​រឹត​ឲ្យ​បាន​ធូរ​ស្រាល​ហើយ​ឬ?តើ​នៅ​ទី​នោះ លែង​មាន​គ្រូ‌ពេទ្យ​ហើយ​ឬ?ហេតុ​អ្វី​បាន​ជា​ដំបៅ​នៃ​ប្រជា‌ជន​របស់​ខ្ញុំមិន​ព្រម​សះ​ដូច្នេះ?