យេរេមា 8:6-12 KHSV

6 យើង​ផ្ទៀង​ត្រចៀក​ស្ដាប់ឮ​ពួក​គេ​ពោល​ពាក្យ​សុទ្ធ​តែ​ឥត​ខ្លឹមសារគ្មាន​នរណា​ម្នាក់​សោក​ស្ដាយ​ថាខ្លួន​បាន​ប្រព្រឹត្ត​អំពើ​អាក្រក់ ដោយ​ពោល​ថា“ខ្ញុំ​បាន​ធ្វើ​ខុស​ហើយ” នោះ​ឡើយគឺ​ពួក​គេ​ទាំង​អស់​គ្នា​រត់​ទៅ​ប្រព្រឹត្ត​តាមអំពើ​ចិត្ត​របស់​ខ្លួន​ដូច​សេះ​បោល​ក្នុង​សមរ‌ភូមិ។

7 កុក​ដែល​ហើរ​នៅ​លើ​មេឃ​ចេះ​ស្គាល់​រដូវ​កាលហើយ​លលក ត្រចៀក‌កាំ និង​ស្មោញក៏​ចេះ​សម្គាល់​មើល​ថាតើ​ពេល​ណា​វា​ត្រូវ​វិល​មក​វិញ​ដែរប៉ុន្តែ ប្រជា‌ជន​របស់​យើង​មិន​ស្គាល់វិន័យ​របស់​យើង​ទេ។

8 តើ​ធ្វើ​ម្ដេច​ឲ្យ​អ្នក​រាល់​គ្នា​អាច​ពោល​ថា“ពួក​យើង​ជា​មនុស្ស​មាន​ប្រាជ្ញាដ្បិត​ពួក​យើង​មាន​ក្រឹត្យ‌វិន័យ​របស់​ព្រះ‌អម្ចាស់”បើ​ស្មៀន​ចម្លង​គម្ពីរ‌វិន័យនាំ​គ្នា​ចម្លង​ទាំង​បង្ខុស​ដូច្នេះ?

9 អ្នក​ប្រាជ្ញ​របស់​អ្នក​រាល់​គ្នា​នឹង​ត្រូវ​អាម៉ាស់ពួក​គេ​នឹង​វង្វេង‌វង្វាន់ ជាប់​អន្ទាក់។ពួក​គេ​មាក់‌ងាយ​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ដូច្នេះ តើ​គេ​មាន​ប្រាជ្ញា​អ្វី?

10 ហេតុ​នេះ យើង​នឹង​ប្រគល់​ប្រពន្ធ​របស់​ពួក​គេទៅ​ឲ្យ​អ្នក​ដទៃប្រគល់​ស្រែ​ចម្ការ​របស់​ពួក​គេ​ទៅ​ឲ្យអស់​អ្នក​ដែល​នឹង​មក​ចាប់​យកដ្បិត​ពួក​គេ​ទាំង​អស់​គ្នា​គិត​តែ​ពី​ស្វែង​រកប្រយោជន៍​ផ្ទាល់​ខ្លួនគឺ​ចាប់​តាំង​ពី​អ្នក​តូច​រហូត​ដល់​អ្នក​ធំហើយ​ចាប់​តាំង​ពី​ព្យាការី​រហូត​ដល់​បូជា‌ចារ្យសុទ្ធ​តែ​ជា​អ្នក​បោក​ប្រាស់។

11 ពួក​គេ​មិន​ឈឺ‌ឆ្អាល​នឹង​ទុក្ខ​វេទនានៃ​ប្រជា‌ជន​របស់​យើង​ទេ។ពួក​គេ​និយាយ​ពី «សន្តិ‌ភាព! សន្តិ‌ភាព!»តែ​គ្មាន​សន្តិ‌ភាព​ទាល់​តែ​សោះ!។

12 ពួក​គេ​គួរ​តែ​អាម៉ាស់ដោយ​បាន​ប្រព្រឹត្ត​អំពើ​ព្រៃ‌ផ្សៃ។ប៉ុន្តែ ពួក​គេ​មាន​មុខ​ក្រាស់មិន​យល់​ថា គេ​បន្ថោក​ខ្លួន​ឯង​ឡើយ។ហេតុ​នេះ​ហើយ​បាន​ជា​ពួក​គេ​ត្រូវ​វិនាសជា​មួយ​អស់​អ្នក​ដែល​ត្រូវ​វិនាស។នៅ​ថ្ងៃ​ដែល​យើង​វិនិច្ឆ័យ​ទោស​ពួក​គេពួក​គេ​នឹង​ត្រូវ​ដួល​ជា​មិន​ខាន»- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។