1 ប្រសិនបើខ្ញុំសម្បូណ៌ទឹកភ្នែកហើយទឹកភ្នែកខ្ញុំអាចហូរដូចទឹកទន្លេម៉្លេះសមខ្ញុំយំទាំងថ្ងៃទាំងយប់ស្រណោះសាកសពប្រជាជនរបស់ខ្ញុំ។
2 ប្រសិនបើមាននរណាឲ្យខ្ទមមួយដែលជាជម្រកសម្រាប់អ្នកដំណើរនៅវាលរហោស្ថានមកខ្ញុំនោះខ្ញុំនឹងបោះបង់ចោលប្រជាជនរបស់ខ្ញុំខ្ញុំនឹងទៅនៅយ៉ាងឆ្ងាយពីពួកគេដ្បិតប្រជាជននេះសុទ្ធតែជាមនុស្សផិតក្បត់ពួកគេក្បត់ព្រះជាម្ចាស់ទាំងអស់គ្នា។
3 «អណ្ដាតរបស់គេប្រៀបបាននឹងធ្នូដែលគេយឹតបម្រុងនឹងបាញ់។គេមានអំណាចនៅក្នុងស្រុកមិនមែនដោយសារសេចក្ដីពិតទេតែមកពីការកុហកពួកគេប្រព្រឹត្តអំពើអាក្រក់ផ្ទួនៗគ្នាហើយពួកគេពុំស្គាល់យើងឡើយ»- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
4 «ម្នាក់ៗត្រូវប្រយ័ត្ននឹងមិត្តសម្លាញ់ហើយមិនត្រូវទុកចិត្តបងប្អូនរបស់ខ្លួនឡើយដ្បិតបងប្អូនពូកែបោកប្រាស់គ្នាឯងហើយមិត្តសម្លាញ់ក៏ពូកែមួលបង្កាច់គ្នាដែរ។