យេរេមា 9:12-18 KHSV

12 តើ​នរណា​មាន​ប្រាជ្ញាអាច​យល់​ហេតុ‌ការណ៍​ទាំង​នេះ​បាន?ប្រសិន​បើ​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​តាម​រយៈអ្នក​នោះ​មែន ចូរ​ឲ្យ​គេ​ពន្យល់​មក​មើលហេតុ​អ្វី​បាន​ជា​ស្រុក​ទេស​វិនាស និង​ឆេះ​អស់ដូច​វាល​រហោ‌ស្ថាន​ដែល​គ្មាន​នរណា​ដើរ​កាត់។

13 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ហេតុ‌ការណ៍​ទាំង​នេះ​កើត​ឡើង មក​ពី​ពួក​គេ​បោះ​បង់​ចោល​ក្រឹត្យ‌វិន័យ*​ដែល​យើង​ប្រគល់​ឲ្យ​ពួក​គេ ពួក​គេ​មិន​បាន​ស្ដាប់ និង​ធ្វើ​តាម​សេចក្ដី​ដែល​យើង​ទូន្មាន​ពួក​គេ​ទេ។

14 ផ្ទុយ​ទៅ​វិញ ពួក​គេ​ធ្វើ​តាម​ចិត្ត​រឹង‌រូស​របស់​ខ្លួន ហើយ​នាំ​គ្នា​ជំពាក់​ចិត្ត​នឹង​ព្រះ​បាល ដូច​ដូនតា​របស់​ខ្លួន​ប្រៀន‌ប្រដៅ»។

15 ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ថា៖ «យើង​នឹង​ឲ្យ​ប្រជា‌ជន​នេះ​បរិភោគ​ផ្លែ​ស្លែង ហើយ​ឲ្យ​គេ​ផឹក​ទឹក​ដែល​មាន​ជាតិ​ពុល។

16 យើង​កំចាត់‌កំចាយ​ពួក​គេ​ឲ្យ​ទៅ​រស់​នៅ​ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង‌ឡាយ​ដែល​ពួក​គេ​ផ្ទាល់ ឬ​ដូនតា​របស់​ពួក​គេ​ពុំ​ធ្លាប់​ស្គាល់។ យើង​ឲ្យ​សត្រូវ​ដេញ​កាប់​សម្លាប់​ពួក​គេ រហូត​ទាល់​តែ​ស្លាប់​អស់​គ្មាន​សល់»។

17 ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល មាន​ព្រះ‌បន្ទូល​ថា៖«ចូរ​នាំ​គ្នា​គិត‌គូរ​ហៅ​ស្រីៗ​ដែល​ស៊ី​ឈ្នួល​យំគឺ​ស្រីៗ​ដែល​ពូកែ​យំ​នោះ​ឲ្យ​មក»។

18 ស្រី​ទាំង​នោះ​ត្រូវ​ប្រញាប់​យំ​រៀប​រាប់ស្រណោះ​យើង​ទាំង​អស់​គ្នាសូម​ឲ្យ​ទឹក​ភ្នែក​របស់​យើង​ទាំង​អស់​គ្នាហូរ​ដូច​ទឹក​ទន្លេ។