យេរេមា 9:14-20 KHSV

14 ផ្ទុយ​ទៅ​វិញ ពួក​គេ​ធ្វើ​តាម​ចិត្ត​រឹង‌រូស​របស់​ខ្លួន ហើយ​នាំ​គ្នា​ជំពាក់​ចិត្ត​នឹង​ព្រះ​បាល ដូច​ដូនតា​របស់​ខ្លួន​ប្រៀន‌ប្រដៅ»។

15 ហេតុ​នេះ​ហើយ​បាន​ជា​ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល ជា​ព្រះ​នៃ​ជន‌ជាតិ​អ៊ីស្រា‌អែល មាន​ព្រះ‌បន្ទូល​ថា៖ «យើង​នឹង​ឲ្យ​ប្រជា‌ជន​នេះ​បរិភោគ​ផ្លែ​ស្លែង ហើយ​ឲ្យ​គេ​ផឹក​ទឹក​ដែល​មាន​ជាតិ​ពុល។

16 យើង​កំចាត់‌កំចាយ​ពួក​គេ​ឲ្យ​ទៅ​រស់​នៅ​ក្នុង​ចំណោម​ប្រជា‌ជាតិ​ទាំង‌ឡាយ​ដែល​ពួក​គេ​ផ្ទាល់ ឬ​ដូនតា​របស់​ពួក​គេ​ពុំ​ធ្លាប់​ស្គាល់។ យើង​ឲ្យ​សត្រូវ​ដេញ​កាប់​សម្លាប់​ពួក​គេ រហូត​ទាល់​តែ​ស្លាប់​អស់​គ្មាន​សល់»។

17 ព្រះ‌អម្ចាស់​នៃ​ពិភព​ទាំង​មូល មាន​ព្រះ‌បន្ទូល​ថា៖«ចូរ​នាំ​គ្នា​គិត‌គូរ​ហៅ​ស្រីៗ​ដែល​ស៊ី​ឈ្នួល​យំគឺ​ស្រីៗ​ដែល​ពូកែ​យំ​នោះ​ឲ្យ​មក»។

18 ស្រី​ទាំង​នោះ​ត្រូវ​ប្រញាប់​យំ​រៀប​រាប់ស្រណោះ​យើង​ទាំង​អស់​គ្នាសូម​ឲ្យ​ទឹក​ភ្នែក​របស់​យើង​ទាំង​អស់​គ្នាហូរ​ដូច​ទឹក​ទន្លេ។

19 សម្រែក​ថ្ងូរ​លេច​ឮ​ចេញ​មក​ពី​ក្រុង​ស៊ីយ៉ូន​ថាយើង​វិនាស​ហិន‌ហោច​អស់​ហើយ!យើង​សែន​អាម៉ាស់ដ្បិត​យើង​ត្រូវ​តែ​បោះ​បង់​ចោល​ស្រុកសត្រូវ​បាន​រំលំ​ទី​លំ‌នៅ​របស់​យើង​ហើយ!

20 ស្ត្រី​ទាំង‌ឡាយ​អើយចូរ​នាំ​គ្នា​ស្ដាប់​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់ចូរ​ផ្ទៀង​ត្រចៀក​ស្ដាប់​សេចក្ដី​ដែល​ព្រះ‌អង្គមាន​ព្រះ‌បន្ទូល!ចូរ​បង្ហាត់​កូន​ស្រី​របស់​នាង​ឲ្យ​ចេះ​ទ្រហោ​យំចូរ​បង្រៀន​គ្នា​ទៅ​វិញ​ទៅ​មកឲ្យ​ចេះ​យំ​រៀប​រាប់