21 ដ្បិតសេចក្ដីស្លាប់ឡើងតាមបង្អួចរបស់យើងសេចក្ដីស្លាប់ចូលមកក្នុងកំពែងក្រុងរបស់យើងដកយកជីវិតក្មេងៗនៅតាមដងផ្លូវនិងដកជីវិតពួកយុវជននៅតាមផ្សារ។
22 ចូរនាំព្រះបន្ទូលរបស់ព្រះអម្ចាស់ទៅប្រកាសថាសាកសពរបស់មនុស្សនឹងនៅពាសពេញលើដីដូចលាមកសត្វនៅតាមចម្ការនិងដូចកណ្ដាប់ដែលគេទើបនឹងច្រូតរួចតែគ្មាននរណារើសឡើយ។
23 ព្រះអម្ចាស់មានព្រះបន្ទូលថា៖«អ្នកប្រាជ្ញមិនត្រូវអួត ព្រោះខ្លួនមានប្រាជ្ញាអ្នកខ្លាំងពូកែមិនត្រូវអួត ព្រោះខ្លួនមានកម្លាំងហើយអ្នកមានក៏មិនត្រូវអួតព្រោះខ្លួនមានទ្រព្យសម្បត្តិដែរ។
24 បើអ្នកណាចង់អួតខ្លួនត្រូវអួត ព្រោះតែការចេះដឹង និងស្គាល់យើងជាព្រះអម្ចាស់ ដែលសម្តែងសេចក្ដីសប្បុរសសេចក្ដីសុចរិត និងយុត្តិធម៌នៅលើផែនដី។មនុស្សប្រភេទនេះហើយដែលយើងពេញចិត្ត»- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
25 ព្រះអម្ចាស់មានព្រះបន្ទូលថា៖ «នៅគ្រាខាងមុខ យើងនឹងដាក់ទោសអស់អ្នកដែលធ្វើពិធីកាត់ស្បែក*តែសំបកក្រៅ
26 គឺជនជាតិអេស៊ីប ជនជាតិយូដា ជនជាតិអេដុម ជនជាតិអាំម៉ូន ជនជាតិម៉ូអាប់ ព្រមទាំងពួកអ្នកកោរជើងសក់ ដែលរស់នៅតាមវាលរហោស្ថាន ដ្បិតប្រជាជាតិទាំងនោះពុំបានកាត់ស្បែកទេ។ សូម្បីតែប្រជាជាតិអ៊ីស្រាអែលទាំងមូលក៏ពុំបានធ្វើពិធីកាត់ស្បែក ដើម្បីប្រគល់ចិត្តគំនិតមកយើងដែរ»។