4 «ម្នាក់ៗត្រូវប្រយ័ត្ននឹងមិត្តសម្លាញ់ហើយមិនត្រូវទុកចិត្តបងប្អូនរបស់ខ្លួនឡើយដ្បិតបងប្អូនពូកែបោកប្រាស់គ្នាឯងហើយមិត្តសម្លាញ់ក៏ពូកែមួលបង្កាច់គ្នាដែរ។
5 ពួកគេបោកបញ្ឆោតគ្នាទៅវិញទៅមកគ្មាននរណានិយាយការពិតទេពួកគេបង្ហាត់អណ្ដាតរបស់ខ្លួនឲ្យពោលពាក្យភូតភរហើយពួកគេលះបង់អំពើបាបពុំបានឡើយ។
6 ពួកគេប្រព្រឹត្តអំពើឃោរឃៅផ្ទួនៗគ្នាហើយបោកបញ្ឆោតមិនឈប់ឈរពួកគេបដិសេធមិនព្រមទទួលស្គាល់យើង»- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
7 ហេតុនេះ ព្រះអម្ចាស់នៃពិភពទាំងមូលមានព្រះបន្ទូលថា៖«មើល៍! យើងនឹងបន្សុទ្ធពួកគេនៅក្នុងភ្លើងដ្បិតយើងពុំអាចធ្វើអ្វីផ្សេងទៀតក្រៅពីនេះចំពោះប្រជាជនរបស់យើងឡើយ។
8 អណ្ដាតរបស់ពួកគេជាព្រួញពិសគេពោលតែពាក្យបោកបញ្ឆោតមាត់របស់ពួកគេពោលពាក្យផ្អែមល្ហែមទៅកាន់អ្នកដទៃតែខាងក្នុងចិត្ត ពួកគេគិតគូររៀបចំអន្ទាក់។
9 តើមិនគួរឲ្យយើងធ្វើទារុណកម្មពួកគេព្រោះតែអំពើទាំងនោះទេឬ?តើមិនគួរឲ្យយើងដាក់ទោសប្រជាជាតិបែបនេះទេឬ?»- នេះជាព្រះបន្ទូលរបស់ព្រះអម្ចាស់។
10 ខ្ញុំនឹងស្រែកទ្រហោយំ សោកសង្រេងនៅលើភ្នំខ្ញុំនឹងយំរៀបរាប់ នៅតាមវាលស្មៅដ៏ស្ងាត់ជ្រងំដ្បិតវាលស្មៅទាំងនោះត្រូវឆេះអស់គ្មាននរណាដើរកាត់តាមនោះទៀតទេហើយក៏លែងឮសូរសម្រែកហ្វូងសត្វទៀតដែរសត្វស្លាបក៏ដូចជាសត្វចតុប្បាទវាចាកចេញបាត់អស់ទៅហើយ។