យេរេមា 9:8-14 KHSV

8 អណ្ដាត​របស់​ពួក​គេ​ជា​ព្រួញ​ពិសគេ​ពោល​តែ​ពាក្យ​បោក​បញ្ឆោតមាត់​របស់​ពួក​គេ​ពោល​ពាក្យ​ផ្អែម‌ល្ហែមទៅ​កាន់​អ្នក​ដទៃតែ​ខាង​ក្នុង​ចិត្ត ពួក​គេ​គិត‌គូរ​រៀបចំ​អន្ទាក់។

9 តើ​មិន​គួរ​ឲ្យ​យើង​ធ្វើ​ទារុណ‌កម្ម​ពួក​គេព្រោះ​តែ​អំពើ​ទាំង​នោះ​ទេ​ឬ?តើ​មិន​គួរ​ឲ្យ​យើង​ដាក់​ទោស​ប្រជា‌ជាតិបែប​នេះ​ទេ​ឬ?»- នេះ​ជា​ព្រះ‌បន្ទូល​របស់​ព្រះ‌អម្ចាស់។

10 ខ្ញុំ​នឹង​ស្រែក​ទ្រហោ​យំ សោក​សង្រេង​នៅ​លើ​ភ្នំខ្ញុំ​នឹង​យំ​រៀប​រាប់ នៅ​តាម​វាល​ស្មៅ​ដ៏​ស្ងាត់​ជ្រងំដ្បិត​វាល​ស្មៅ​ទាំង​នោះ​ត្រូវ​ឆេះ​អស់គ្មាន​នរណា​ដើរ​កាត់​តាម​នោះ​ទៀត​ទេហើយ​ក៏​លែង​ឮ​សូរ​សម្រែក​ហ្វូង​សត្វ​ទៀត​ដែរសត្វ​ស្លាប​ក៏​ដូច​ជា​សត្វ​ចតុប្បាទវា​ចាក​ចេញ​បាត់​អស់​ទៅ​ហើយ។

11 «យើង​នឹង​ធ្វើ​ឲ្យ​ក្រុង​យេរូ‌សាឡឹមក្លាយ​ទៅ​ជា​គំនរ​ឥដ្ឋជា​កន្លែង​ដែល​ឆ្កែ​ចចក​យក​ធ្វើ​ជា​ជម្រក។យើង​នឹង​ធ្វើ​ឲ្យ​ក្រុង​ទាំង‌ឡាយក្នុង​ស្រុក​យូដា​ក្លាយ​ទៅ​ជា​ទី​ស្ងាត់​ជ្រងំគ្មាន​នរណា​រស់​នៅ!»។

12 តើ​នរណា​មាន​ប្រាជ្ញាអាច​យល់​ហេតុ‌ការណ៍​ទាំង​នេះ​បាន?ប្រសិន​បើ​ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​តាម​រយៈអ្នក​នោះ​មែន ចូរ​ឲ្យ​គេ​ពន្យល់​មក​មើលហេតុ​អ្វី​បាន​ជា​ស្រុក​ទេស​វិនាស និង​ឆេះ​អស់ដូច​វាល​រហោ‌ស្ថាន​ដែល​គ្មាន​នរណា​ដើរ​កាត់។

13 ព្រះ‌អម្ចាស់​មាន​ព្រះ‌បន្ទូល​ថា៖ «ហេតុ‌ការណ៍​ទាំង​នេះ​កើត​ឡើង មក​ពី​ពួក​គេ​បោះ​បង់​ចោល​ក្រឹត្យ‌វិន័យ*​ដែល​យើង​ប្រគល់​ឲ្យ​ពួក​គេ ពួក​គេ​មិន​បាន​ស្ដាប់ និង​ធ្វើ​តាម​សេចក្ដី​ដែល​យើង​ទូន្មាន​ពួក​គេ​ទេ។

14 ផ្ទុយ​ទៅ​វិញ ពួក​គេ​ធ្វើ​តាម​ចិត្ត​រឹង‌រូស​របស់​ខ្លួន ហើយ​នាំ​គ្នា​ជំពាក់​ចិត្ត​នឹង​ព្រះ​បាល ដូច​ដូនតា​របស់​ខ្លួន​ប្រៀន‌ប្រដៅ»។