19 ស្រាប់តែមានខ្យល់ព្យុះបក់មកពីវាលរហោស្ថាន ប៉ះនឹងជ្រុងផ្ទះទាំងបួន ផ្ទះក៏រលំសង្កត់យុវជនទាំងនោះ ស្លាប់អស់ហើយ។ មានតែខ្ញុំប្របាទម្នាក់ប៉ុណ្ណោះដែលនៅរស់ ហើយនាំដំណឹងនេះមកជម្រាបលោកម្ចាស់»។
20 ពេលនោះ លោកយ៉ូបក្រោកឡើង ហែកអាវធំរបស់លោក ហើយកោរសក់។ បន្ទាប់មក លោកផ្ដួលខ្លួនដល់ដី ក្រាបថ្វាយបង្គំ
21 ទាំងពោលថា៖ «ខ្ញុំបានចាកចេញពីផ្ទៃម្ដាយមកខ្លួនទទេ ខ្ញុំក៏នឹងវិលត្រឡប់ទៅវិញខ្លួនទទេដែរ។ ព្រះអម្ចាស់ប្រទានអ្វីៗមកខ្ញុំ ហើយព្រះអង្គក៏ដកយកពីខ្ញុំវិញដែរ។ សូមលើកតម្កើងព្រះនាមព្រះអម្ចាស់»។
22 ក្នុងស្ថានភាពទាំងនេះ លោកយ៉ូបពុំបានប្រព្រឹត្តអំពើបាប ឬពោលពាក្យចោទប្រកាន់ព្រះជាម្ចាស់ដែរ។