យ៉ូប 10:1-4 KHSV

1 «ខ្ញុំ​ឆ្អែត​ចិត្ត​នឹង​ជីវិត​ណាស់!ខ្ញុំ​មិន​អាច​ទប់​ការ​ត្អូញ‌ត្អែររបស់​ខ្ញុំ​បាន​ទៀត​ទេខ្ញុំ​នឹង​ស្រដី​ចេញ​មក ដោយ​ឈឺ​ចាប់​ក្នុង​ចិត្ត។

2 ខ្ញុំ​នឹង​ទូល​ព្រះ‌ជាម្ចាស់​ថា:សូម​កុំ​ដាក់​ទោស​ទូលបង្គំ​ឡើយ!សូម​ប្រាប់​ឲ្យ​ទូលបង្គំ​ដឹង​ផង​ថាតើ​ព្រះ‌អង្គ​មាន​មូល​ហេតុ​អ្វីចោទ​ប្រកាន់​ទូលបង្គំ?

3 តើ​មាន​ប្រយោជន៍​អ្វីបាន​ជា​ព្រះ‌អង្គ​សង្កត់‌សង្កិន​ទូលបង្គំហើយ​បោះ​បង់​ចោល​ស្នា​ព្រះ‌ហស្ដ​របស់​ព្រះ‌អង្គរួច​បែរ​ជា​ជួយ​ជ្រោម‌ជ្រែង​ផែន​ការរបស់​មនុស្ស​អាក្រក់​ទៅ​វិញ?

4 តើ​ព្រះ‌អង្គ​មាន​ព្រះ‌នេត្រ ហើយ​ទត​មើលតាម​របៀប​ដូច​មនុស្ស​លោក​ដែរ​ឬ?