1 «ខ្ញុំឆ្អែតចិត្តនឹងជីវិតណាស់!ខ្ញុំមិនអាចទប់ការត្អូញត្អែររបស់ខ្ញុំបានទៀតទេខ្ញុំនឹងស្រដីចេញមក ដោយឈឺចាប់ក្នុងចិត្ត។
2 ខ្ញុំនឹងទូលព្រះជាម្ចាស់ថា:សូមកុំដាក់ទោសទូលបង្គំឡើយ!សូមប្រាប់ឲ្យទូលបង្គំដឹងផងថាតើព្រះអង្គមានមូលហេតុអ្វីចោទប្រកាន់ទូលបង្គំ?
3 តើមានប្រយោជន៍អ្វីបានជាព្រះអង្គសង្កត់សង្កិនទូលបង្គំហើយបោះបង់ចោលស្នាព្រះហស្ដរបស់ព្រះអង្គរួចបែរជាជួយជ្រោមជ្រែងផែនការរបស់មនុស្សអាក្រក់ទៅវិញ?
4 តើព្រះអង្គមានព្រះនេត្រ ហើយទតមើលតាមរបៀបដូចមនុស្សលោកដែរឬ?
5 តើចំនួនថ្ងៃរបស់ព្រះអង្គដូចចំនួនថ្ងៃរបស់មនុស្សលោកហើយចំនួនឆ្នាំរបស់ព្រះអង្គ ក៏ដូចជាចំនួនឆ្នាំរបស់មនុស្សលោកដែរឬ