17 ព្រះអង្គចេះតែរកមូលហេតុថ្មីៗមកចោទប្រកាន់ទូលបង្គំព្រះអង្គទ្រង់ព្រះពិរោធនឹងទូលបង្គំកាន់តែខ្លាំងឡើងៗព្រះអង្គប្រើកងកម្លាំងថ្មីៗវាយលុកទូលបង្គំ។
18 ព្រះអង្គឲ្យទូលបង្គំចេញពីផ្ទៃម្ដាយធ្វើអ្វី?បើទូលបង្គំស្លាប់តាំងពីក្នុងផ្ទៃនោះគ្មាននរណាឃើញទេ។
19 បើគេយកទូលបង្គំចេញពីផ្ទៃម្ដាយទៅកប់ក្នុងផ្នូរនោះទូលបង្គំមិនដែលមានជីវិតទាល់តែសោះ។
20 អាយុជីវិតរបស់ទូលបង្គំជិតផុតហើយសូមឈប់វាយប្រហារទូលបង្គំសូមយាងចាកចេញពីទូលបង្គំទៅដើម្បីឲ្យទូលបង្គំមានពេលល្ហែបន្តិច
21 មុននឹងទូលបង្គំធ្វើដំណើរទៅស្ថានងងឹតដែលស្ថិតនៅក្រោមអំណាចនៃសេចក្ដីស្លាប់ឥតវិលត្រឡប់វិញឡើយ។
22 ស្ថាននោះងងឹតជាងភាពអន្ធការទៅទៀតជាកន្លែងស្ថិតនៅក្រោមអំណាចនៃសេចក្ដីស្លាប់ជាកន្លែងដែលគ្មានរបៀបរៀបរយហើយសូម្បីតែពន្លឺនៅទីនោះក៏ងងឹតដែរ»។