3 តើមានប្រយោជន៍អ្វីបានជាព្រះអង្គសង្កត់សង្កិនទូលបង្គំហើយបោះបង់ចោលស្នាព្រះហស្ដរបស់ព្រះអង្គរួចបែរជាជួយជ្រោមជ្រែងផែនការរបស់មនុស្សអាក្រក់ទៅវិញ?
4 តើព្រះអង្គមានព្រះនេត្រ ហើយទតមើលតាមរបៀបដូចមនុស្សលោកដែរឬ?
5 តើចំនួនថ្ងៃរបស់ព្រះអង្គដូចចំនួនថ្ងៃរបស់មនុស្សលោកហើយចំនួនឆ្នាំរបស់ព្រះអង្គ ក៏ដូចជាចំនួនឆ្នាំរបស់មនុស្សលោកដែរឬ
6 បានជាព្រះអង្គស្វែងរកកំហុសរបស់ទូលបង្គំហើយរុករកអំពើបាបរបស់ទូលបង្គំដូច្នេះ?
7 ព្រះអង្គជ្រាបស្រាប់ហើយថាទូលបង្គំគ្មានកំហុសអ្វីទេហើយក៏គ្មាននរណារំដោះទូលបង្គំឲ្យរួចផុតពីព្រះហស្ដរបស់ព្រះអង្គបានដែរ។
8 ព្រះអង្គបានសូនទូលបង្គំ និងបង្កើតទូលបង្គំដោយសារព្រះហស្ដរបស់ព្រះអង្គផ្ទាល់តែព្រះអង្គបែរចង់រំលាយទូលបង្គំទៅវិញ!
9 សូមនឹកចាំផងថា ព្រះអង្គបានបង្កើតទូលបង្គំដូចគេសូនដីឥដ្ឋធ្វើភាជន៍។តើព្រះអង្គសព្វព្រះហឫទ័យឲ្យទូលបង្គំត្រឡប់ទៅជាធូលីដីវិញឬ?