6 បានជាព្រះអង្គស្វែងរកកំហុសរបស់ទូលបង្គំហើយរុករកអំពើបាបរបស់ទូលបង្គំដូច្នេះ?
7 ព្រះអង្គជ្រាបស្រាប់ហើយថាទូលបង្គំគ្មានកំហុសអ្វីទេហើយក៏គ្មាននរណារំដោះទូលបង្គំឲ្យរួចផុតពីព្រះហស្ដរបស់ព្រះអង្គបានដែរ។
8 ព្រះអង្គបានសូនទូលបង្គំ និងបង្កើតទូលបង្គំដោយសារព្រះហស្ដរបស់ព្រះអង្គផ្ទាល់តែព្រះអង្គបែរចង់រំលាយទូលបង្គំទៅវិញ!
9 សូមនឹកចាំផងថា ព្រះអង្គបានបង្កើតទូលបង្គំដូចគេសូនដីឥដ្ឋធ្វើភាជន៍។តើព្រះអង្គសព្វព្រះហឫទ័យឲ្យទូលបង្គំត្រឡប់ទៅជាធូលីដីវិញឬ?
10 ព្រះអង្គបានសូនទូលបង្គំនិងឲ្យទូលបង្គំចម្រើនធំឡើងក្នុងផ្ទៃម្ដាយ។
11 ព្រះអង្គបំពាក់ស្បែក និងសាច់ពាសពេញរូបកាយទូលបង្គំព្រះអង្គបង្កើតឆ្អឹង និងសរសៃឲ្យទូលបង្គំ។
12 ព្រះអង្គប្រទានជីវិត និងសម្តែងព្រះហឫទ័យមេត្តាករុណាចំពោះទូលបង្គំព្រះអង្គថែរក្សាដង្ហើមជីវិតរបស់ទូលបង្គំ។