យ៉ូប 10:8-14 KHSV

8 ព្រះ‌អង្គ​បាន​សូន​ទូលបង្គំ និង​បង្កើត​ទូលបង្គំដោយ‌សារ​ព្រះ‌ហស្ដ​របស់​ព្រះ‌អង្គ​ផ្ទាល់តែ​ព្រះ‌អង្គ​បែរ​ចង់​រំលាយ​ទូលបង្គំ​ទៅ​វិញ!

9 សូម​នឹក​ចាំ​ផង​ថា ព្រះ‌អង្គ​បាន​បង្កើត​ទូលបង្គំដូច​គេ​សូន​ដី​ឥដ្ឋ​ធ្វើ​ភាជន៍។តើ​ព្រះ‌អង្គ​សព្វ​ព្រះ‌ហឫទ័យ​ឲ្យ​ទូលបង្គំត្រឡប់​ទៅ​ជា​ធូលី​ដី​វិញ​ឬ?

10 ព្រះ‌អង្គ​បាន​សូន​ទូលបង្គំនិង​ឲ្យ​ទូលបង្គំ​ចម្រើន​ធំ​ឡើងក្នុង​ផ្ទៃ​ម្ដាយ។

11 ព្រះ‌អង្គ​បំពាក់​ស្បែក និង​សាច់ពាស‌ពេញ​រូប​កាយ​ទូលបង្គំព្រះ‌អង្គ​បង្កើត​ឆ្អឹង និង​សរសៃ​ឲ្យ​ទូលបង្គំ។

12 ព្រះ‌អង្គ​ប្រទាន​ជីវិត និង​សម្តែង​ព្រះ‌ហឫទ័យមេត្តា​ករុណា​ចំពោះ​ទូលបង្គំព្រះ‌អង្គ​ថែ‌រក្សា​ដង្ហើម​ជីវិត​របស់​ទូលបង្គំ។

13 ប៉ុន្តែ ទូលបង្គំ​ដឹង​ច្បាស់​នូវ​អ្វីៗដែល​ព្រះ‌អង្គ​លាក់​ទុក​នៅ​ក្នុង​ព្រះ‌ហឫទ័យ

14 គឺ​ព្រះ‌អង្គ​ឃ្លាំ​មើល​ទូលបង្គំក្រែង​លោ​ទូលបង្គំ​ប្រព្រឹត្ត​អំពើ​បាបហើយ​ព្រះ‌អង្គ​មិន​ព្រម​លើក‌លែង​ទោសឲ្យ​ទូលបង្គំ​ទាល់​តែ​សោះ។