1 លោកយ៉ូបតបវិញថា៖
2 «ពិតមែនហើយចំណេះដឹងទាំងប៉ុន្មានរបស់មនុស្សស្ថិតនៅក្នុងអស់លោកទាំងអស់គ្នា។ដូច្នេះ ពេលណាអស់លោកស្លាប់ប្រាជ្ញាក៏សាបសូន្យទៅជាមួយដែរ!
3 ចំណែកឯខ្ញុំវិញ ខ្ញុំក៏ចេះគិតគូរដូចអស់លោកគឺខ្ញុំមិនអន់ជាងអស់លោកទេ។សេចក្ដីដែលអស់លោកថ្លែងនោះតើនរណាមិនដឹង!
4 ខ្ញុំជាមនុស្សដែលមិត្តភក្ដិចំអកឲ្យខ្ញុំអង្វររកព្រះជាម្ចាស់ សូមចម្លើយពីព្រះអង្គតែទោះបីខ្ញុំជាមនុស្សសុចរិត ស្លូតត្រង់ក្ដីក៏ត្រូវគេមើលងាយដែរ។