2 «ពិតមែនហើយចំណេះដឹងទាំងប៉ុន្មានរបស់មនុស្សស្ថិតនៅក្នុងអស់លោកទាំងអស់គ្នា។ដូច្នេះ ពេលណាអស់លោកស្លាប់ប្រាជ្ញាក៏សាបសូន្យទៅជាមួយដែរ!
3 ចំណែកឯខ្ញុំវិញ ខ្ញុំក៏ចេះគិតគូរដូចអស់លោកគឺខ្ញុំមិនអន់ជាងអស់លោកទេ។សេចក្ដីដែលអស់លោកថ្លែងនោះតើនរណាមិនដឹង!
4 ខ្ញុំជាមនុស្សដែលមិត្តភក្ដិចំអកឲ្យខ្ញុំអង្វររកព្រះជាម្ចាស់ សូមចម្លើយពីព្រះអង្គតែទោះបីខ្ញុំជាមនុស្សសុចរិត ស្លូតត្រង់ក្ដីក៏ត្រូវគេមើលងាយដែរ។
5 អស់អ្នកដែលធ្លាប់រស់នៅដោយសុខសាន្តតែងតែមើលងាយមនុស្សវេទនាហើយពួកគេគិតថា អ្នកដែលភ្លាត់ជើងដួលត្រូវតែវេទនាដូច្នេះ។
6 មនុស្សប្លន់គេ តែងតែរស់នៅក្នុងផ្ទះរបស់ខ្លួនដោយឥតកង្វល់អស់អ្នកដែលប្រឆាំងនឹងព្រះជាម្ចាស់ហើយចាត់ទុកកម្លាំងខ្លួនឯងជាព្រះតែងតែរស់នៅដោយឥតបារម្ភ។
7 ក៏ប៉ុន្តែ សូមលោកសាកសួរសត្វធាតុទៅនោះវានឹងប្រៀនប្រដៅលោកសូមសួរសត្វស្លាបទៅនោះវានឹងប្រាប់លោកឲ្យដឹង។
8 សូមសាកសួរផែនដីទៅនោះផែនដីនឹងប្រៀនប្រដៅលោកសូមសួរត្រីនៅក្នុងសមុទ្រនោះវានឹងនិទានប្រាប់លោក។