6 មនុស្សប្លន់គេ តែងតែរស់នៅក្នុងផ្ទះរបស់ខ្លួនដោយឥតកង្វល់អស់អ្នកដែលប្រឆាំងនឹងព្រះជាម្ចាស់ហើយចាត់ទុកកម្លាំងខ្លួនឯងជាព្រះតែងតែរស់នៅដោយឥតបារម្ភ។
7 ក៏ប៉ុន្តែ សូមលោកសាកសួរសត្វធាតុទៅនោះវានឹងប្រៀនប្រដៅលោកសូមសួរសត្វស្លាបទៅនោះវានឹងប្រាប់លោកឲ្យដឹង។
8 សូមសាកសួរផែនដីទៅនោះផែនដីនឹងប្រៀនប្រដៅលោកសូមសួរត្រីនៅក្នុងសមុទ្រនោះវានឹងនិទានប្រាប់លោក។
9 ក្នុងចំណោមសត្វទាំងនោះ តើសត្វណាមួយមិនដឹងថា អ្វីៗទាំងអស់កើតមកពីព្រះជាម្ចាស់!
10 ព្រះអង្គក្ដាប់ព្រលឹងសត្វលោកទាំងអស់នៅក្នុងព្រះហស្ដរបស់ព្រះអង្គហើយដង្ហើមជីវិតរបស់មនុស្សក៏ស្ថិតនៅក្នុងព្រះហស្ដរបស់ព្រះអង្គដែរ។
11 ត្រចៀកស្ដាប់យល់ពាក្យសម្ដីដូចអណ្ដាតស្គាល់រសជាតិម្ហូបអាហារដែរ។
12 មនុស្សចាស់ជរារមែងមានប្រាជ្ញាហើយអ្នកដែលមានអាយុវែងក៏មានការយល់ដឹងដែរ។