យ៉ូប 13:13-19 KHSV

13 សូម​អស់​លោក​នៅ​ស្ងៀមទុក​ឲ្យ​ខ្ញុំ​និយាយ​ផង!បើ​មាន​ផល​វិបាក​អ្វី​កើត​ចំពោះ​ខ្ញុំទុក​ឲ្យ​កើត​ទៅ​ចុះ!

14 ខ្ញុំ​មិន​នឹក​ស្ដាយ​ខ្លួន​ទេគឺ​ខ្ញុំ​សុខ​ចិត្ត​ប្រថុយ​ជីវិត​របស់​ខ្ញុំ។

15 ព្រះ‌អង្គ​មុខ​ជា​ប្រហារ​ខ្ញុំខ្ញុំ​លែង​មាន​សង្ឃឹម​អ្វី​ទៀត​ហើយប៉ុន្តែ ខ្ញុំ​នឹង​ការពារ​ខ្លួន​នៅ​ចំពោះព្រះ‌ភ័ក្ត្រ​ព្រះ‌អង្គ។

16 ធ្វើ​ដូច្នេះ ប្រហែល​ជា​ខ្ញុំ​បាន​រួច​ជីវិតដ្បិត​គ្មាន​មនុស្ស​ទុច្ចរិត​ណា​អាច​ទៅ​ឈរនៅ​ចំពោះ​ព្រះ‌ភ័ក្ត្រ​របស់​ព្រះ‌អង្គ​បាន​ឡើយ។

17 សូម​អស់​លោក​ត្រង‌ត្រាប់​ស្ដាប់​ពាក្យដែល​ខ្ញុំ​នឹង​ថ្លែងសូម​ផ្ទៀង​ត្រចៀក​ស្ដាប់​សេចក្ដី​ដែល​ខ្ញុំ​ពន្យល់!

18 ខ្ញុំ​នឹង​និយាយ​ការពារ​ខ្លួន​ខ្ញុំព្រោះ​ខ្ញុំ​ដឹង​ថា ខ្ញុំ​គ្មាន​កំហុស​អ្វី​ទេ។

19 តើ​នរណា​ចង់​ចោទ​ប្រកាន់​ខ្ញុំ?ប្រសិន​បើ​ខ្ញុំ​ខុស​មែន ខ្ញុំ​សុខ​ចិត្ត​នៅ​ស្ងៀមហើយ​អត់​ដង្ហើម​ឲ្យ​ស្លាប់។