យ៉ូប 13:20-26 KHSV

20 ប៉ុន្តែ សូម​ព្រះ‌អង្គ​មេត្តា​អនុញ្ញាត​តាមសំណូម​ពរ​ពីរ​របស់​ទូលបង្គំនោះ​ទូលបង្គំ​លែង​លាក់​ខ្លួន​ឆ្ងាយ​ពី​ព្រះ‌ភ័ក្ត្ររបស់​ព្រះ‌អង្គ​ទៀត​ឡើយ

21 គឺ​សូម​ដក​ព្រះ‌ហស្ដ​ចេញ​ពី​ទូលបង្គំហើយ​ក៏​កុំ​ធ្វើ​ឲ្យ​ទូលបង្គំភ័យ​តក់‌ស្លុត​ទៀត​ដែរ។

22 បន្ទាប់​មក សូម​ព្រះ‌អង្គ​មាន​ព្រះ‌បន្ទូលមក​កាន់​ទូលបង្គំ​ចុះទូលបង្គំ​នឹង​ឆ្លើយ​តប​វិញឬ​មួយ​សូម​ទុក​ឲ្យ​ទូលបង្គំ​និយាយ​មុនរួច​ទើប​ព្រះ‌អង្គ​ឆ្លើយ​តាម​ក្រោយ​ក៏​បាន។

23 តើ​កំហុស និង​អំពើ​បាប​របស់​ទូលបង្គំមាន​ចំនួន​ច្រើន​ប៉ុន​ណា?សូម​ប្រាប់​ឲ្យ​ទូលបង្គំ​ដឹង​ពី​អំពើ​ទុច្ចរិតនិង​អំពើ​បាប​របស់​ទូលបង្គំ​ផង។

24 ហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​លាក់​ព្រះ‌ភ័ក្ត្រ​នឹង​ទូលបង្គំហេតុ​អ្វី​បាន​ជា​ព្រះ‌អង្គ​ចាត់​ទុក​ទូលបង្គំជា​សត្រូវ​នឹង​ព្រះ‌អង្គ​ដូច្នេះ?

25 ទូលបង្គំ​ប្រៀប​ដូច​ជា​ស្លឹក​ឈើ ឬ​ចំបើង​ស្ងួតដែល​ប៉ើង​តាម​ខ្យល់តើ​ព្រះ‌អង្គ​ដេញ​តាម​ប្រហារ​ទូលបង្គំ​ធ្វើ​អ្វី?

26 ព្រះ‌អង្គ​បាន​កត់‌ត្រា​ទុក​នូវ​អំពើ​អាក្រក់​ផ្សេងៗដែល​ទូលបង្គំ​ប្រព្រឹត្តព្រះ‌អង្គ​ឲ្យ​ទូលបង្គំ​ទទួល​ខុស​ត្រូវ​លើ​កំហុសដែល​ទូលបង្គំ​ប្រព្រឹត្ត​កាល​ពី​នៅ​ក្មេង។