យ៉ូប 15:23-29 KHSV

23 គេ​ត្រេច‌ចរ​ស្វែង​រក​អាហារគេ​ដឹង​ថា អនាគត​របស់​គេមាន​តែ​ភាព​ងងឹត​សូន្យ‌សុង។

24 ភាព​អាសន្ន និង​ការ​ឈឺ​ចាប់​អន្ទះ‌សាប្រៀប​ដូច​ស្ដេច​មួយ​អង្គ​លើក​ទ័ព​មក​ប្រហារធ្វើ​ឲ្យ​គេ​ភ័យ​ញាប់‌ញ័រ​ក្រៃ‌លែង

25 ព្រោះ​គេ​បាន​លើក​ដៃ​ប្រហារ​ព្រះ‌ជាម្ចាស់ហើយ​លើក​ខ្លួន​ប្រឆាំង​នឹងព្រះ​ដ៏​មាន​ឫទ្ធា‌នុភាព​ខ្ពង់‌ខ្ពស់​បំផុត។

26 គេ​ហ៊ាន​រត់​ទៅ​វាយ​ប្រហារ​ព្រះ‌អង្គទាំង​កាន់​ខែល​ដ៏​ក្រាស់​ទៅ​ជា​មួយ​ផង។

27 មុខ​គេ​ឡើង​ខ្លាញ់ ហើយ​បាន​ចម្រុង‌ចម្រើន។

28 គេ​នឹង​កាន់​កាប់​ទីក្រុង​បាក់​បែករស់​នៅ​ក្នុង​ផ្ទះ​ដែល​គេ​បោះ​បង់​ចោលជា​ផ្ទះ​ដែល​ជិត​រលំ។

29 ប៉ុន្តែ គេ​មិន​អាច​ធ្វើ​ជា​អ្នក​មាន​ត​ទៅ​ទៀតទ្រព្យ‌សម្បត្តិ​របស់​គេ​មិន​នៅ​ស្ថិត‌ស្ថេរគេ​នឹង​មិន​ចម្រុង‌ចម្រើន​នៅ​លើ​ផែនដី​ឡើយ។