1 លោកយ៉ូបឆ្លើយវិញថា៖
2 «សេចក្ដីបែបនេះ ខ្ញុំធ្លាប់ឮជាច្រើនលើកច្រើនសាមកហើយ។អស់លោកមកជួយសម្រាលទុក្ខតែបែរជានាំឲ្យអំពល់ទុក្ខទៅវិញ!
3 តើអស់លោកនិយាយឥតបានការដូច្នេះដល់អង្កាល់ទើបចប់?តើមានអ្វីធ្វើឲ្យអស់លោកពុះកញ្ជ្រោលបានជាអស់លោកឆ្លើយដូច្នេះ?
4 ចំពោះខ្ញុំវិញ ខ្ញុំក៏អាចនិយាយដូចអស់លោកបានដែរគឺប្រសិនបើអស់លោករងទុក្ខដូចខ្ញុំខ្ញុំនឹងរៀបរៀងពាក្យពេចន៍ប្រឆាំងអស់លោកខ្ញុំនឹងគ្រវីក្បាលដាក់អស់លោក។
5 ខ្ញុំនឹងនិយាយលើកទឹកចិត្តអស់លោកខ្ញុំនឹងរកពាក្យមកថ្លែងដើម្បីបន្ធូរការឈឺចាប់របស់អស់លោក។